ដេ​ន​នី ក្វាន់ ធ្វើ​ខួបកំណើត​ឱ្យ​ម្ដាយ​ស្របពេល​សម្ពោធ​ហាង​ថ្មី​

6 Videos


មុនពេលសម្ពោធហាង សាឡន និង គ្រឿងសង្ហារិមមួយថ្ងៃ តារាសិចស៊ី ដេននី ក្វាន់ បានធ្វើខួបកំណើតឱ្យអ្នកម្ដាយរបស់ខ្លួន បង្ហាញពីការដឹងគុណ និង ភាពកតញ្ញូចំពោះអ្នកម្ដាយ ដែលសកម្មភាពនេះទទួលការសសើរយ៉ាងខ្លាំងពីមហាជន ។

ដេ​ន​នី ក្វាន់ ធ្វើ​ខួបកំណើត​ឱ្យ​ម្ដាយ​ស្របពេល​សម្ពោធ​ហាង​ថ្មី​

តារាសិចស៊ីរូបនេះបានបង្ហោះរូបបញ្ចុកនំដល់អ្នកម្ដាយដោយភ្ជាប់មកជាមួយពាក្យពេចន៍កតញ្ញូថា «ថ្ងៃស្អែកជាថ្ងៃពិធីសម្ពោធហាង សាឡន និង គ្រឿងសង្ហារិមរបស់នាងខ្ញុំ ។

ដេ​ន​នី ក្វាន់ ធ្វើ​ខួបកំណើត​ឱ្យ​ម្ដាយ​ស្របពេល​សម្ពោធ​ហាង​ថ្មី​

ថ្ងៃនេះឆ្លៀតធ្វើខួបកំណើតឱ្យអ្នកម៉ែ និង ក្មួយៗ…ខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់អ្នកម៉ែរបស់ខ្ញុំខ្លាំងណាស់ ។ អរគុណអ្នកម៉ែដែលផ្តល់កំណើតដល់កូននឹងតែងតែនៅក្បែរកូន បើមិនមានអ្នកម៉ែទេកូនគ្មានថ្ងៃនេះនោះទេ…» ។

ដេ​ន​នី ក្វាន់ ធ្វើ​ខួបកំណើត​ឱ្យ​ម្ដាយ​ស្របពេល​សម្ពោធ​ហាង​ថ្មី​

គួរបញ្ជាក់ថា ហាងសាឡន និង គ្រឿងសង្ហារិមរបស់ ដេននី ក្វាន់ នឹងសម្ពោធឡើងនៅថ្ងៃទី ០៦ សីហា ២០១៦ នេះ ដោយនឹងមានវត្តមានមិត្តភ័ក្ដិក្នុងសិល្បៈ និង ក្នុងហ្វេសប៊ុករបស់នាងចូលរួមយ៉ាងច្រើនកុះករផងដែរ ៕

ភូមិន្ទ

ដេ​ន​នី ក្វាន់ ធ្វើ​ខួបកំណើត​ឱ្យ​ម្ដាយ​ស្របពេល​សម្ពោធ​ហាង​ថ្មី​