តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

6 Videos


តារាចម្រៀងពូកែក្រម៉ិចក្រម៉ើម ទូច ស្រីលក្ខណ៍ បានធ្វើពិធីខួបកំណើតកូនប្រុសរបស់ខ្លួនយ៉ាងអធិកអធម និងមានតារាស្រីប្រុសល្បីៗចូលរួមជាច្រើននាក់ កាលពីយប់មិញ នៅគេហដ្ឋានរបស់នាង ដែលមានទីតាំង នៅក្នុងបុរីពិភពថ្មីសំរោងអណ្តែត ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

ទូច ស្រីលក្ខណ៍ បានធ្វើខួបកំណើតកូនប្រុសដែលមានឈ្មោះថា ម៉ាក់ ណេមមហារិទ្ធយ៉ែម ក្វានមេន កាលពីយប់មិញយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់តារាល្បីៗដែលមានដូចជា នី មុន្នីនាថ សូដា នីតា ពៅ លីដា លី អ៊ីវ៉ាធីណា ឈួន សុវណ្ណឆៃ លោក យ៉ែម សំអូន និងលោកប៉ែន ចំរុង ជាដើម ។ពិធីខួបកំណើតរបស់កូនប្រុសទូច ស្រីលក្ខណ៍ ធ្វើឡើងនូវគេហ៍ដ្ឋានរបស់នាងផ្ទាល់ នៅ សំរោងអណ្តែត ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

នៅក្នុងថ្ងៃខួបកំណើតកូនប្រុស តារាចម្រៀង ទូច ស្រីលក្ខណ៍ បានតុបតែងខ្លួនយ៉ាង ស្រស់ស្អាតនិងបានចូលរួមច្រៀងអបអរថ្ងៃខួបកូនប្រុសរបស់នាងជាច្រើនបទផងដែរ ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

មានការបង្ហើបថា ទូច ស្រីលក្ខណ៍ ជាតារាដែលមានចរិករួសរាយ នាងតែងចូលរួមកម្មវិធីរបស់មិត្តភក្តិនានា ទើបតារាជាច្រើនមិនហ៊ានរំលងកម្មវិធីខួបកំណើតកូនប្រុសរបស់នាង ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

នៅក្នុងថ្ងៃខួប កាលពីយប់មិញគេមិនបានឃើញវត្តមានស្វាមី របស់ ទូច ស្រីលក្ខណ៍ ទេ។មានការ និយាយថា ស្វាមីរបស់ ទូច ស្រីលក្ខណ៍ មិនទាន់ត្រលប់មកពីស្រុកកំណើតរបស់ខ្លួន នៅប្រទេសណ័រ វ៉េស ទេ ។តាមពិត ទូច ស្រី លក្ខណ៍ បានធ្វើខួបកំណើតកូនប្រុសម្តងរួចមកហើយកាលពីនៅប្រទេស ណរ័ វ៉េស ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

ទូច ស្រីលក្ខណ៍ បានត្រលប់មកពីដើរកំសាន្តនៅស្រុកកំណើតស្វាមីនៅប្រទេស ណ័រវ៉េសកាលពី ពេល ថ្មី ៗ នេះ។បើតាម គម្រោងនាងត្រូវនៅទីនោះរហូតដល់ចុងឆ្នាំតែត្រូវអាក់ខានទៅវិញ ។

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !

ត្រលប់មកស្រុកកំណើតភ្លាម តារាពូកែក្រម៉ិច ក្រម៉ើម ម្នាក់នេះបានបង្ហាញមុខនៅតាមឆាកតន្ត្រីនៅតាមស្ថានីយ៍ទូរទស្សន៍ នានា ជា បន្តបន្ទាប់៕

ចេនី

តារា​ជាច្រើន​ចូលរួម​ខួបកំណើត​កូនប្រុស ទូច ស្រី​លក្ខណ៍ កាលពី​យប់មិញ !