ពួកគាត់ទៀតហើយ! មាន​គ្រប់​កន្លែង មិនថាលើគោក លើទឹក​

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា ​នា​ព្រឹក​ថ្ងៃ​ទី​៦ ​សីហា​ ២០១៦ ​កម្លាំង​រដ្ឋបាល​ជលផល​ សហការ​ជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ព្រះរាជអាជ្ញា​រង បាន​ចុះ​បង្ក្រាប​ និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​របស់​​ក្រុម​អ្នក​នេសាទ​ជនជាតិ​វៀតណាម ស្ថិតត្រង់​ចំណុច​​​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ។​

ប្រភព​ឱ្យ​​ដឹង​ថា ​ករណី​​នេសាទ​​ខាងលើ​នេះត្រូវគេដឹងថា​ ​កើត​មាន​រាប់​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ប្រព្រឹត្ត​សុទ្ធសឹង​ជា​ជនជាតិ​វៀត​ណាម ​រស់នៅ​តាម​បណ្តោយ​មាត់​ទន្លេ​​នោះតែម្តង ។