យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មាន​ហេតុការណ៍ភ្ញាក់​ផ្អើល​​មួយ​ កាលពី​ល្ងាចថ្ងៃទី​០៥ សីហា ២០១៦ ស្ថិត​​នៅ​ក្នុង​ភូមិ​ព្រៃ​ឈើ​ទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ​ករណី​​ក្មេង​ៗ​​ជាច្រើននាក់ បាន​ពុល​ក្អួត​​ចង្អោរ​​ជា​បន្តបន្ទាប់ ក្រោយពី​បាន​ញ៉ាំ​គ្រាប់​ល្ហុង​ខ្វងលីង ​ចែកគ្នា​ហូប​មក​នោះ ។

ប្រភពឱ្យ​ដឹងថា ក្មេងៗ​នៅក្នុង​ភូមិ​ ​បាន​ទៅបេះគ្រាប់ល្ហុង​យកទៅលីងហូប​ដូច​​រាល់ដង តែលើកនេះ មិនដឹងជាមូលហេតុអ្វី ​ធ្វើ​​ឱ្យ​​​​ពុលទៅវិញ​ តែ​ត្រូវគេសង្ស័យ​​ថា អាច​​មកពី​ពួកគេ​ហូប​​ច្រើន​ពេក ។

ទោះបីជាយ៉ាងណា ចាត់ទុក​ថា សំណាងដែរ ដែលគ្មាន​អ្នក​ធ្ងន់ធ្ងរ​ ​ដោយ​សារ​ភ្លាមៗ ​ត្រូវក្រុម​គ្រួសារ និង​លោក​អភិបាល​ស្រុក​​ខ្នះ​ខ្នែង​ជួយ​​បញ្ជូនទៅ​សង្គ្រោះ​ ។ បច្ចុប្បន្ន ក្មេង​ៗ​ដែល​រងគ្រោះត្រូវបាន​ធូរស្បើយ ត្រឡប់​ទៅផ្ទះ​អស់ហើយ ។