Zlatan ត្រូវ​តែង​តាំង​ជា​ប្រធាន​ក្រុម​រង​ Manchester United

Zlatan Ibrahimovic ត្រូវ​លោក​ Jose Mourinho តែង​តែង​ជា​ប្រធាន​ក្រុម​រងទី២ ​បិសាច​ក្រហម​ Manchester United ។

 Zlatan ត្រូវ​តែង​តាំង​ជា​ប្រធាន​ក្រុម​រង​ Manchester UnitedZlatan Ibrahimovic

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ នឹង​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុម​នៅ​ពេល​ដែល​ Rooney និង​ Minchael Carrick ដែល​ជា​ប្រធាន​ក្រុម​រង​ទី​១​ មិន​មាន​វត្តមាន​នៅ​លើ​ទីលាន​ប្រកួត។

 

មូលហេតុ​ដែល​តែង​តាំង​ Zlatan ជា​ប្រធាន​ក្រុម​រង​ត្រូវ​លោក Mourinho អះអាង​ថា ដោយសារ​រូប​គេ​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ និង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​ក្រុម។ កីឡាករ​ដែល​ពាក់​អាវ​លេខ ៩​នៅ Old Trafford បាន​ផ្ទេរ​មក​ United ពី​ PSG ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​ចំណាយ​ពេល​៤​រដូវ​កាល​នៅ​បារាំង ស៊ុត​បញ្ចូល​ទី​បាន ១១៣គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ១២២​លើក៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun