សិ​ល្បះ​ករ​បារាំង​បង្កើត​ស្នាដៃ​អស្ចារ្យ​ស្វាគមន៍​ការប្រកួត​កីឡា​អូឡាំពិក​នៅ​រ៉ៃ​អូ (The Rio Olympic Games)

សិល្បករនៅតាមចិញ្ចើមផ្លូវសញ្ជាតិបារាំង JR និយាយថា គាត់ចង់ធ្វើនូវអ្វីដែលពិសេសអស្ចារ្យ ដើម្បីស្វាគមន៍ការប្រកួតកីឡាអូឡាំពិក នៅក្នុងទីក្រុង Rio ។

ជាក់ស្តែង កន្លងមកនេះ គាត់បានដាក់រន្ទាដែកសម្រាប់គម្រោងរបស់គាត់ ក្នុងការតំឡើងរូបសំណាកអត្តពលិកដ៏ធំ២រូប ដើម្បីបង្ហាញដល់សាធារណៈជន ។ រូបសំណាកអត្តពលិកទី១ គឺអ្នកលោតទីខ្ពស់មានឈ្មោះថា Mohamed Younes Idress និងទី២ គឺអ្នកហែលទឹក (ពុំបញ្ចេញឈ្មោះ) ។

លោក JR ឲ្យដឹងថា វាត្រូវការចំណាយពេលវេលាស្ទើរពេញ ១ ឆ្នាំ ឯណោះ ដើម្បីបញ្ចប់ការងារនេះទាំងស្រុង ៕


Related Posts