ស្តេច​នុយក្លេអ៊ែរ​ប៉ះ​ស្តេច​នុយក្លេអ៊ែរ​! Putin នឹង​ដោះស្រាយ​រឿង Kim Jong-un?

មេដឹកនាំរុស្ស៊ីបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងឱ្យបំពេញទស្សនកិច្ចប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីការគំរាមកំហែងនុយក្លេអ៊ែរខ្លាំងឡើងពីសំណាក់រដ្ឋឯកោ កូរ៉េខាងជើង។ នេះបើតាមប្រភពវេបសាយ Dailystar ចេញផ្សាយកាលពីថ្ងៃសុក្រ។

កូរ៉េខាងជើងបានកំពុងបោះពួយទៅរកវិនាសកម្មផ្នែកនុយក្លេអ៊ែរក្នុងរយៈពេលមួយខែកន្លងមកនេះ ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រកាសសង្គ្រាមបើកចំហប្រឆាំងសហរដ្ឋអាមេរិក ហើយរដ្ឋឯកោមួយនេះបានចាប់ផ្តើមធ្វើការសាកល្បងបាញ់មីស៊ីលជាច្រើនឆ្ពោះមករកជប៉ុន។

លោក Putin នឹងជួបសត្រូវរបស់កូរ៉េខាងជើងគឺប្រធានាធិបតី Park Geun-hye នៅកិច្ចប្រជុំមួយក្នុងទីក្រុង Vladivostock ក្បែរព្រំដែនកូរ៉េខាងជើងនៅខែកញ្ញាខាងមុខនេះ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។

ខណៈដែលកូរ៉េខាងជើង និងរុស្ស៊ីជាមិត្តសម្លាញ់នឹងគ្នាកាលពីអតីតកាល ប៉ុន្តែកាលពីដើមឆ្នាំនេះ វិមានក្រឹមឡាំងនិយាយថា ខ្លួន “បារម្ភខ្លាំងឥតឧបមា” ចំពោះអាវុធនុយក្លេអ៊ែររបស់ Kim Jong-un។

ប្រភព៖ khmeread


Related Posts