ជយោ Pokemon Go អាច​លេង​នៅ​ខ្មែរ​បាន​ហើយ! (តោះ​ដេញ​ចាប់​សត្វ​ទាំង​អស់គ្នា)

ពេលនេះ នៅខ្មែរយើង អាចលេងហ្គេម Pokemon Go បានហើយ ដែលវាគឺជា ការរំពឹងទុក អស់រយៈពេល ជាយូរ មកហើយ សម្រាប់ប្រិយមិត្ត ដែលជក់ហ្គេម មួយនេះ។ គួរបញ្ជាក់ ផងដែរថា Pokemon Go គឺជាហ្គេម មួយប្រភេទ សម្រាប់លេងនៅ លើស្មាតហ្វូន ដោយវាតម្រូវ អោយយើង ភ្ជាប់ទៅកាន់ អ៊ីនធើណេត និង GPS ដើម្បីដេញតាម ចាប់សត្វ Pokemon ដោយប្រើ កាមេរ៉ាទូរស័ព្ទ ហើយចាប់វា យកមកដាក់ នៅក្នុងក្រឡរ។

បន្ថែមពីនេះ បន្ទាប់ពីបាន ចាប់សត្វទាំងនោះ បានច្រើនហើយ យើងក៏អាច យកសត្វ ទាំងនោះ មកប្រកួតគ្នា ជាមួយនឹង មិត្តភក្តិរបស់យើង ដែលលេង ហ្គេមនេះ បានថែមទៀត ផងដែរ ហើយនេះ យើងអាចនិយាយ បានថា វាស្រដៀងនឹង Dragon City ដែរ។ ចឹងសម្រាប់ ប្រិយមិត្ត មិត្តអ្នកអាន ដែលជា អ្នកគាំទ្រ ហ្គេមមួយនេះ អាចធ្វើការ ដោនឡូតវាពី Playstore (Android) និង Appstore (iOS) បាន ដើម្បីដេញ ចាប់សត្វ Pokemon ទាំងអស់គ្នា។ អ្នកក៏អាច ទាញយកបាន កាន់តែលឿន តាមរយៈ តំណរ Link ខាងក្រោមនេះ បានផងដែរ៖

សរុបមកវិញ ហ្គេមមួយនេះ អាចលេងនៅខ្មែរ យើងបានហើយ! តែយ៉ាង ណាមិញ ខ្ញុំក៏សូម រំលឹកដល់ ប្រិយមិត្ត ទាំងអស់គ្នា ផងដែរថា សូមបង្កើនការ ប្រុងប្រយ័ត្ន និងយកចិត្ត ទុកចិត្ត ទៅលើ សុវត្ថិភាពផ្ទាល់ខ្លួនផង នៅពេលលេង ហ្គេមនេះ ព្រោះវា ធ្លាប់ធ្វើអោយ អ្នកលេង នៅឯប្រទេស ផ្សេងៗទៀត ជួបគ្រោះថ្នាក់ មិនតិចទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-4

ប្រភព៖ ខេមបូរីផត


Related Posts