តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

6 Videos


នេះជាលើកដំបូងហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មហង្សាមាស ពេជ្រ សោភា បានសាកល្បង ស្នាដៃផាត់មុខរបស់រំដួលលិចទឹក។ចង់ដឹងថា ស្រស់ស្អាតនិងប្លែកជាងការផាត់មុខរាល់លើករបស់ ពេជ្រ សោភា ឬ យ៉ាងណា សូមមើលទាំងអស់គ្នា ។

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

កន្លងមកគេដឹងថា ស្នាដៃផាត់មុខរបស់រំដួលលិចទឹកទទួលបានការគាំទ្រច្រើនពីសំណាក់តារាល្បីៗដែលមានដូចជាតារាចម្រៀងមាស សុខសោភា និងឱក សុគន្ធកញ្ញា ជាដើម។រំដួលលិចទឹកគឺជាជាងផាត់មុខផ្ទាល់ខ្លួន របស់ មាស សុខសោភា ផងដែរ។ថ្ងៃនេះម្ចាស់បទ«អូនទៅហើយ» ពេជ្រ សោភា ក៏បានសាកល្បងស្នាដៃផាត់មុខរបស់រំដួលលិចទឹកដែរ ។

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

រំដួលលិចទឹកបានប្រាប់ថា នេះជាលើកដំបូង ដែល បានផាត់មុខនិងធ្វើសក់សម្រាប់តារាចម្រៀងពេជ្រ សោភា ហើយក៏អរគុណ ផងដែរ ចំពោះតារាចម្រៀងល្បី ប្រចាំ ផលិតកម្មហង្សមាសបានពេញចិត្តនូវស្នាដៃរបស់ខ្លួន ។ មានការនិយាយថា ពេជ្រ សោភា ស្រស់ស្អាតប្លែក ក្រោម ស្នាដៃផាត់មុខរបស់រំដួលលិចទឹក ។

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

ក្រោយពីសុខភាពធូរស្បើយជាងមុន ពេជ្រ សោភា បានបង្ហាញនូវសកម្មភាពសិល្បៈដែលមានទាំង ការធ្វើបទចម្រៀងថ្មីៗនិងការច្រៀងនៅតាមឆាកតន្ត្រីនានា ។ សូម្បីតែគម្រោងក្នុងការចេញទៅព្យាបាលជំងឺនៅប្រទេសបារាំងក៏នាងពន្យារដែរ ៕

ចេនី

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !

  • តារាចម្រៀង ពេជ្រ សោភា សាកល្បង​ថ្វីដៃ​ផាត់មុខ​រំដួល​លិច​ទឹក​លើកដំបូង !已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:សិល្បៈ