អេហ្ស៊ីប​សម្លាប់​បាន​មេដឹកនាំ​ធំ​របស់​ក្រុម​ឧទ្ទាម​ជា​ដៃជើង ISIS នៅ​អេហ្ស៊ីប

យោធាអេហ្ស៊ីបបានប្រកាសឲ្យដឹងថា គេបានសម្លាប់មេដឹកនាំក្រុមសម្ព័ន្ធមិត្តរបស់ ISIS ម្នាក់ នៅក្នុងឧបទ្វីប Sinai នៃដែនដីអេហ្ស៊ីប នោះគឺមេដឹកនាំក្រុម Ansar Bait al-Maqdis ជាក្រុមជីហាដជ្រុលនិយមមួយ ហើយក៏ជាដៃជើងរបស់ក្រុម ISIS ដែរ ។

អេហ្ស៊ីប​សម្លាប់​បាន​មេដឹកនាំ​ធំ​របស់​ក្រុម​ឧទ្ទាម​ជា​ដៃជើង ISIS នៅ​អេហ្ស៊ីប

Abu Duaa al-Ansari ជាមនុស្សសំខាន់ដែលត្រូវគេសម្លាប់ក្នុងបេសកកម្មលើកនេះ ដែលលោកជាមេដឹកនាំក្រុម Ansar Bait al-Maqdis ជាមួយនឹងការស្លាប់នេះដែរ អាវុធ ឃ្លាំងរំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានបំផ្លាញ ហើយក៏មានការសម្លាប់កងកម្លាំងក្រុមឧទ្ទាម៤៥នាក់ និងរបួសរាប់សិបនាក់ទៀតផងដែរ ។
បេសកកម្មសម្លាប់មេដឹកនាំក្រុមឧទ្ទាម ដែលមានទំនាក់ទំនងជាមួយក្រុម ISIS នេះ គឺធ្វើឡើងដោយការវាយប្រហារតាមផ្លូវអាកាស តែទោះជាយ៉ាងនេះក្ដី ក្រុមយោធាមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណរបស់លោក Ansari ទេ ៕
ប្រភព៖ kqube
  • អេហ្ស៊ីប​សម្លាប់​បាន​មេដឹកនាំ​ធំ​របស់​ក្រុម​ឧទ្ទាម​ជា​ដៃជើង ISIS នៅ​អេហ្ស៊ីប已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: