រៀបការបាន១៣ឆ្មាំ បានកូនប្រុស ស្រី២នាក់ ប្តីលួចមានស្រីក្មេង ខឹងចិត្ត ចូលប្តឹងសមត្ថកិច្ចសុំលែងលះ

រៀបការបាន១៣ឆ្មាំ បានកូនប្រុស ស្រី២នាក់ ប្តីលួចមានស្រីក្មេង ខឹងចិត្ត ចូលប្តឹងសមត្ថកិច្ចសុំលែងលះ
ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ រត់សុំអោយអាជ្ញាធរជួយដោះស្រាយ ដោយសារតែប្តីលួចមានស្រី ទើបសុំចែកផ្លូវគ្នាលែងលះ ទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បី និយាយផ្តាច់សង្វាស កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ។

ភាគីខាងប្រពន្ធ ឈ្មោះ ស្រី មុំ អាយុ២៦ឆ្នាំ មុខរបរ លក់ដូរ ខោអាវ នៅផ្សារកាណាស៊ីធី មានស្រុកកំណើត ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកភាគីខាងប្តីមានឈ្មោះ ទឹក អ៊ុនតុលា អាយុ២៨ឆ្នាំ មានស្រុកកំណើត សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ គ្រួសារខាងលើ មានកូន២នាក់ ប្រុសម្នាក់ អាយុ៣ឆ្នាំ ស្រីម្នាក់ អាយុ៨ឆ្នាំ ស្នាក់នៅ ក្នុងបន្ទុកគ្រួសារ ភូមិចោមចៅ សង្កាតើចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមភាគីខាងស្រី បានឲ្យដឹងថា ពួកគាត់រៀបការ ជាប្តីប្រពន្ធ ១៣ឆ្នាំមកហើយ ដោយរបរលក់ខោអាវនៅក្នុងផ្សារ កាណាស៊ីធី តែមួយរយះពេលនេះ ប៉ុន្មានខែចុងក្រោយនេះ លោកប្តី មិនជួយការងារ រកស៊ីក្រុមគ្រួសារផ្ទះសម្បែងឡើយ បែរជាងប់ងុបងល់វក់វីទៅនឹងស្រីញី ចោលប្រពន្ធ កូនប្រុស ស្រីទាំងពីរនាក់ ទោះជា ហាម ក៏មិនស្តាប់ ប្រាប់ក៏មិនតាម ក្លាយទៅជាភាពរកាំរកុស ក្នុងរង្វង់គ្រួសារ ប្រេះឆារ សម្ព័ន្ធភាពស្នេហ៍ ។

ស្រ្តីខាងលើ បានឲ្យដឹងថា ស្មាមួយ អម្រែកពីរ នាងមិនសុខចិត្តឡើយ មានមួយ ត្រូវអត់មួយ ហើយដោយសារ ការនិយាយមិនចុះសម្រុងគ្នា ទើបនៅរសៀលថ្ងៃទី០៥ ខែសីហា នេះ សុខចិត្ត ឯកភាពគ្នា ទៅសាលាសង្កាត់ កាកាប វិញ ទោះជា គ្រួសារខាងលើនេះ ស្នាក់នៅ សង្កាត់ចោមចៅក៏ដោយ សុខចិត្ត ទៅប្តឹងនៅ សង្កាត់កាកាបវិញ ដើម្បីឲ្យអាជ្ញាធរ ជួយដឹងឮថា ពួកគេ ផ្តាច់សង្វាសនឹងគ្នា ដោយស្ម័គចិត្តហើយ ៕ សុខាសែនជ័យ

ប្រភព៖ Nokorwatnews

  • រៀបការបាន១៣ឆ្មាំ បានកូនប្រុស ស្រី២នាក់ ប្តីលួចមានស្រីក្មេង ខឹងចិត្ត ចូលប្តឹងសមត្ថកិច្ចសុំលែងលះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: