Bionic​ Bird​ បក្សី​គ្មាន​ជីវិត​តែ​សមត្ថភាព​ខ្ពស់

Bionic​ Bird​ បក្សី​គ្មាន​ជីវិត​តែ​សមត្ថភាព​ខ្ពស់

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ដឹងហើយអំពីយន្តហោះដែលគ្មានអ្នកបើក (Drone) វាជាផ្នែកគ្រឿងយន្តដ៏តូចមួយតែមានអត្ថប្រយោជន៍ច្រើន ឥឡូវយើងមកស្គាល់ Drone បែបជាបក្សីវិញម្ដងមើល៍យ៉ាងម៉េចដែរ?
Bionic​ Bird​ បក្សី​គ្មាន​ជីវិត​តែ​សមត្ថភាព​ខ្ពស់
Bionic Bird គឺជា Drone ដែលរចនាឡើងមានរាងតូចដែលមើលទៅប្រៀបដូចបក្សីតូចមួយ ក្នុងនោះ វាមានសមត្ថភាពខ្លាំងដោយអាចហោះបានចម្ងាយ 19 គីឡូម៉ែត្រ ហើយ Drone ប្រភេទនេះ មានទម្ងន់ 90 ក្រាមប៉ុណ្ណោះ ទន្ទឹមនេះ Bionic Bird អាចហោះបានឡើងលើចម្ងាយជិត 100 ម៉ែត្រ និងអាចសំកាំងស្លាបនៅលើអាកាសបានរយះពេល 10 នាទី ហើយគេអាចប្រើប្រាស់វាតាមរយៈ Smartphone អ្វីដែលពិសេសនោះគឺកម្រិតថាមពលថ្មរបស់ខ្លាំងហើយបញ្ចូលថ្មក្នុងរយៈពេល 12 នាទីប៉ុណ្ណោះ។

Bionic​ Bird​ បក្សី​គ្មាន​ជីវិត​តែ​សមត្ថភាព​ខ្ពស់

បញ្ជាក់ Bionic Bird  ប្រភេទនេះមានតម្លៃត្រឹមតែ $110 ប៉ុណ្ណោះ៕

ប្រភព ៖ kqube