ក្មេងៗពុលគ្រាប់ល្ហុងខ្វងពេលយកទៅលីងចែកគ្នាហូប

ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានក្មេងៗ២២នាក់ពុលគ្រាប់ល្ហុងខ្វង ពេលដែលពួកគាត់បេះយកទៅលីងចែកគ្នាហូប ។ករណីពុលគ្រាប់ល្ហុងខ្វងនេះកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។បើតាមសម្តីលោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស់បានឲ្យដឹងថា ពិតជាមានករណីក្មេងៗពុលគ្រាប់ល្ហុងខ្វងនេះកើតឡើងមែន ដោយពួកគេបេះយកទៅលីង និងចែកគ្នាហូបដូចសព្វមួយដង តែពេលនេះប្រហែលជាពួកគាត់នាំគ្នាហូបច្រើនពេក ទើបបណ្តាលឲ្យពុល ដោយកើតអាការៈធីងធោងនិងក្អួតចង្អោរ ។លោកបានបន្តទៀតថា ក្រោយពេលកើតហេតុ ក្មេងៗរងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស់ភ្លាមៗដើម្បីជួយសង្គ្រោះ ។បច្ចុប្បន្នក្មេងៗ២២នាក់នោះត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញអស់ហើយ ៕ ជីសូរកា

ក្មេងៗពុលគ្រាប់ល្ហុងខ្វងពេលយកទៅលីងចែកគ្នាហូប

ប្រភព ៖ nokorwatnews

 

  • ក្មេងៗពុលគ្រាប់ល្ហុងខ្វងពេលយកទៅលីងចែកគ្នាហូប已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: