ខឹងបាត់ជំនាងផ្ទះញឹកញាប់ពេករត់ប្តឹងសមត្ថកិច្ច

ភ្នំពេញ ៖ ស្រ្តីជាអាជីវករលក់គ្រឿងសង្ហារឹមម្នាក់ ត្រូវជនមិនស្គាល់មុខលបលួចគ្រឿងសង្ហារឹម ជាញឹកញាប់ លើកចុងក្រោយបាត់ជំនាងផ្ទះ ដែលដាក់តាំងលក់ ទ្រាំលែងបានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ ចោមចៅឲ្យជួយដ្រាវជ្រាវ ។ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។អាជីវកររងគ្រោះ មានឈ្មោះ កែ សុភាព ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរគ្រឿងសង្ហារឹម រស់នៅផ្ទះ កើតហេតុខាងលើ មានស្រុកកំណើត ភូមិសានគរ «ក» ឃុំ សាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។តាមស្រ្តីរងគ្រោះ បានឲ្យដឹងថា ជាញឹកញាប់ពេកទៅហើយ ដែលគាត់បាត់បង់ គ្រឿងសង្ហារឹម បើគិតជាលុយ រាប់ពាន់ដុល្លារ រហូតមកដល់វេលាម៉ោងខាងលើ បន្ទាប់ពីមានជនមិនស្គាល់មុខ លបលួច ជំនាងផ្ទះ មួយគ្រឿងយកទៅបាត់ខណៈដែល គាត់រវល់ចូលក្នុងផ្ទះ ។ ដោយបទល្មើស លួចជាញឹក ញាប់ពេកទៅហើយ ទើបធ្វើអោយគាត់ទ្រាំលែងបាន សំរេចចិត្តរត់មកប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវដើម្បីឈានទៅរកចាប់ជនល្មើស ៕ សុខាសែនជ័យ

ខឹងបាត់ជំនាងផ្ទះញឹកញាប់ពេករត់ប្តឹងសមត្ថកិច្ច ខឹងបាត់ជំនាងផ្ទះញឹកញាប់ពេករត់ប្តឹងសមត្ថកិច្ច

ប្រភព ៖ nokorwatnews

  • ខឹងបាត់ជំនាងផ្ទះញឹកញាប់ពេករត់ប្តឹងសមត្ថកិច្ច已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: