ស្ដ្រី​គួរ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្ដង

ស្ដ្រី​គួរ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្ដង

ជិត១ភាគ៣នៃស្ដ្រីមិនត្រួតពិនិត្យដុំគីស ឬដុំរឹងនៅសុដន់របស់ខ្លួនដោយសារខ្លាចនឹងរកឃើញរឿងអ្វីនោះមិនល្អ , យោងតាមលទ្ធផលស្រាវជ្រាវថ្មីមួយនៅអង់គ្លេស ។ ជាងពាក់កណ្ដាលនៃស្ដ្រីត្រូវបានសួរឱ្យដឹងថាពួកគេមិនត្រួតពិនិត្យតាមកាល កំណត់ជាប្រចាំ ព្រោះគ្មាននរណាបង្រៀនត្រូវធ្វើឡើងនោះ។ ប្រធានក្រុមស្រាវជ្រាវ, សាស្ដ្រាចារ្យ JanetReibstein នៅមហាវិទ្យាល័យ Exter, អង់គ្លេស ទូន្មានស្ដ្រីត្រូវស្វ័យត្រួតពិនិត្យសុដន់ខ្លួនមួយខែម្ដង ។ ក្មេងស្រីក៏ត្រូវរៀនវិធីត្រួតពិនិត្យសុដន់ដោយខ្លួនឯងចាប់ពីអាយុ១៣ ឆ្នាំឡើងទៅ ។

នេះជាទម្លាប់ដ៏សំខាន់មួយ ព្រោះគ្រោះថ្នាក់កើតជំងឺកើនសន្សឹមៗទៅតាមអាយុ។ ប្រសិនក្នុងចំណោមស្ដ្រី២.០០០នាក់នៅ អាយុ២៩ឆ្នាំ ទើបមានម្នាក់កើតមហារីកដោះ, នោះដល់អាយុ៦០ឆ្នាំ អត្រានេះ គឺ ១ភាគ២២ ។ “ ការត្រួតពិនិត្យសុដន់ចាំបាច់ត្រូវបានចាប់ផ្ដើមតាំងពីពេលនៅក្មេង” សាស្ដ្រចារ្យ Janet ពោល ។ *សញ្ញាសំខាន់បំផុត៥របស់មហារីកដោះ ប្រសិនសង្កេតឃើញការប្រែប្រួលណាមួយអំពីរូបរាង ឬអារម្មណ៍នៅសុដន់ដូច ខាង ក្រោមនេះ ចូរប្រញាប់ទៅជួបវេជ្ជបណ្ឌិតពិគ្រោះពិភាក្សា :
-ដុំរឹងមួយ
-ប្រែប្រួលរចនាសម្ព័ន្ធលើស្បែក
-ចេញកន្ទួលក្រហម ឬឡើងរឹង
-ប្រែប្រួលរូបរាងក្បាលដោះ
-ក្បាលដោះចេញរំអិល ថ្វីត្បិតដូច្នេះ, អ្នកក៏មិនត្រូវបារម្ភហួសហេតុពេលឃើញមានភាពខុសប្រក្រតីនៅតំបន់នេះ , ព្រោះពុំមែនដុំរឹងទាំងអស់សុទ្ធតែជាមហារីកឡើយ ៕

ប្រភព ៖ iknow

  • ស្ដ្រី​គួរ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្ដង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:សុខភាព
Tags: