សាម​សុង​បើក​ឲ្យ​អតិថិជន​ធ្វើការ​បញ្ជា​រទិញ Galaxy Note7 ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់

ក្រោយពី​ក្រុមហ៊ុន​សាម​សុង​បានបង្ហាញ​វត្តមាន​កំពូល​ទូរស័ព្ទ Galaxy Note 7 ស៊េរី​ថ្មី​ជា​ផ្លូវការ ដែលមាន​ការផ្សាយ​ផ្ទាល់​ Live Streamពី​ទីក្រុង​ញ៉ូ​វ​យ៉​ក​ នាពេលថ្មីៗនេះ បាន​ទាក់ទាញ អ្នក​សារព័ត៌មាន​ជាតិល្បីៗ​បាន​ចូលរួម​ និង​យក​ពត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈសម្បត្តិ ព្រមទាំង មុខងារ​ជាច្រើន​អស្ចារ្យ​លើសពី​ការ​ស្មាន ​ដែល​ធ្វើអោយមាន​ការចាប់អារម្ន​ណ៏​ជាខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ និង​អតិថិជន​ជាច្រើន​មានបំណង​ធ្វើជា​ម្ចាស់​ទូរស័ព្ទ​សាម​សុង Galaxy Note 7 នេះគ្រប់ៗគ្នា។

 

សាម​សុង​បើក​ឲ្យ​អតិថិជន​ធ្វើការ​បញ្ជា​រទិញ Galaxy Note7 ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់

 

ក្រុមហ៊ុន​សាម​សុង​បានប្រកាស​អោយ​អតិថិជន​ទាំងអស់​អាចធ្វើ​ការបញ្ជា​រទិញ​ទូរស័ព្ទ​សាម​សុង Galaxy Note7 ចាប់ពី​ថ្ងៃទី 07 ដល់​ថ្ងៃទី 19 ខែ សីហា ឆ្នាំ 2016 អតិថិជន​នឹង​ទទួលបាន ការបន្ថែម​

 

ជូន​នូវ​កញ្ចប់​រង្វាន់​ជាពិសេស (VIP Pack) ដែលមាន​តម្លៃ​ប្រហែល $ 240 ជាមួយនឹង ការបង់​រំលស់​អត្រា​ការប្រាក់ 0% ពី​ធនាគារ​ឯកទេស​អ៊ី​អន និង​លេខ​ពិសេស​របស់​ក្រុមហ៊ុន​ស្មា​ត តម្លៃ 129 ដុល្លារ ដែលមាន​ភ្ជាប់​គម្រោង Power+1 រយៈពេល 24 សប្តាហ៍។

 

ការផ្តល់ជូន​ពិសេស​នេះ មាននៅ​ហាង​ទូរស័ព្ទ​មួយចំនួន នៅ​ភ្នំពេញ​ដូចជា ហាង​នី​កា​ផ្លូវ​ព្រះមុនីវង្ស កែង​ស្តុ​ប​បូកគោ ហាង​អ​ប្សា​រា​ផ្លូវ​នេ​រុ​ហ៍​ខាងជើង​ផ្សារ​ដេប៉ូ ហាង KLDis 2 ខាងកើត​ផ្សារ​ធំថ្មី ហាង KLDis 3 ផ្លូវ​ព្រះមុនីវង្ស​ទល់មុខ​អាគារ​ភ្នំពេញ​ថោ​វើ និង​ហាង KLDis4 ផ្លូវ​ព្រះមុនីវង្ស​ខាងជើង ស្តុ​ប​បូកគោ។

 

មិនតែប៉ុណ្ណោះ អតិថិជន​នៅ​ខេត្តបាត់ដំបង​ក៏​អាចធ្វើ​ការបញ្ជារ​ទិញ​ពី​ហាង ហាង​នី​កា ផ្លូវ​លេខ​3ជាប់​សណ្ឋាគារ​ ឆាយ៉ា ខេត្ត​បាត់​ដំបង និង ហាង​ធៀន​សេង​ផ្លូវ​លេខ3ខាងលិច​សាលា​ចិន ខេត្ត​បាត់ដំបង។

 

អតិថិជន​ដែល​បានធ្វើ​ការបញ្ជា​រទិញ​ទូរស័ព្ទ Galaxy Note7 ទាំងអស់​អាចមក​ទទួល​យក​ទូរស័ព្ទ នៅ​ថ្ងៃទី 20 ខែ សីហា ឆ្នាំ 2016 នៅ​កម្មវិធី​លក់ Galaxy Note7 Mega Sales នៅ​កោះ​ពេជ្រ​អាគារ L ចាប់ពី​ម៉ោង 8:30 ព្រឹក ដល់​ម៉ោង 5 ល្ងាច ។

 

ការបញ្ជារ​ទិញ​នេះ មាន​ត្រឹមតែ​រយៈពេល 13 ថ្ងៃ​ប៉ុណ្ណោះ ក្នុងតម្លៃ​ពិសេស​ត្រឹមតែ 770 ដុល្លារ ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ជាច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់មាន​ពីមុនមក។ សូម​រួស រាន់​ទ្បើង! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លងផុតទៅ​អោយសោះ!

 

សាម​សុង​បើក​ឲ្យ​អតិថិជន​ធ្វើការ​បញ្ជា​រទិញ Galaxy Note7 ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់

 

សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​នឹង​ការបញ្ជា​រទិញ​ទូរស័ព្ទ​សាម​សុង Galaxy Note 7 អតិថិជន​អាច ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​សេវា​កម្ន​អតិថិជន 023 99 32 32។

 

 

អត្ថបទ៖ ពាណិជ្ជកម្ម