លទ្ធផល​បោះ​ឆ្នោត អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព

ការ​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ Like និង Share “ពាន​រង្វាន់​អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព” តាម​រយៈ​ទំព័រ​ហ្វេសប៊ុក Sabay News បាន​បញ្ចប់​ហើយ​ការ​ពី​វេលា​ម៉ោង ៥​ម្សិលមិញ។ គណៈកម្មការ​វិនិច្ឆ័យ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​តាម​ផ្នែក​នីមួយៗ ដើម្បី​យក​ទៅ​បូក​សរុប​រួម​ជា​មួយ​លទ្ធផល​ផ្សេង​ទៀត រក​អ្នក​ឈ្នះ​ការ​ប្រលង​ប្រជែង​ក្នុង​កម្មវិធី​នេះ។

 

លទ្ធផល គិត​ត្រឹម​ម៉ោង ៥​ល្ងាច​មិញ៖

 

ផ្នែក​សំឡេង៖
បេក្ខជនលេខ១: កញ្ញា អេង គឹមហុង (ទទួល​បាន​ការ​ចុច Like ១៥០ និង Share ៤៦៤)
បេក្ខជនលេខ២: កញ្ញា ឆាយ សុភៈនារី (ទទួល​បាន​ការ​ចុច Like ១២២ និង Share ១៤៥)
បេក្ខជនលេខ២: កញ្ញា ជុំ ជោគជាតា (ទទួល​បាន​ការ​ចុច Like ១២១ និង Share សរុប ១៣២)

 

លទ្ធផល​បោះ​ឆ្នោត អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព

 

ផ្នែក​អត្ថបទ៖
បេក្ខជនលេខ១: កញ្ញា ខន ចំប៉ា (ទទួល​បាន​ការ​ចុច Like ១៨១ និង Share ១០២)
បេក្ខជនលេខ២: កញ្ញា សោភ័ណ លក្ខិណា (ទទួល​បាន​ការ​ចុច Like ២០២ និង Share ៦៣)
បេក្ខជនលេខ៣: លោក ឃឹម វិចិត្រ្តី (ទទួល​បាន​ការ​ចុច Like ៤៣ និង Share ២១)
បេក្ខជនលេខ៤: កញ្ញា ប៊ិន សុភ័ណ្ឌ (ទទួល​បាន​ការ​ចុច Like ៣៦ និង Share ២២)
បេក្ខជនលេខ៥: លោក វ៉ាង ភក្តី (ទទួល​បាន​ការ​ចុច Like ៣៣ និង Share ១៩)

 

លទ្ធផល​បោះ​ឆ្នោត អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព

 

ផ្នែក​រូបភាព៖
បេក្ខជនលេខ១: លោក នៅ វៃ (ទទួល​បាន​ការ​ចុច Like ២២៩ និង Share ២៨២)
បេក្ខជនលេខ២: លោក អ៊ួន រិទ្ធី (ទទួល​បាន​ការ​ចុច Like ៨៨ និង Share ១៣៨)
បេក្ខជនលេខ៣: លោកស្រី អ៊ុក សាវបូរី (ទទួល​បាន​ការ​ចុច Like ៦២ និង Share ៦៧)

 

លទ្ធផល​បោះ​ឆ្នោត អ្នក​សារ​ព័ត៌មាន​​​ឆ្នើម​​​លើ​​ការ​ជំរុញ​កា​រពាក់​មួក​សុវត្ថិភាព

 

យ៉ាង​ណា​ក្ដី លទ្ធផល​ខាង​លើ​នេះ គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រលង​ប្រជែង​ប៉ុណ្ណោះ ព្រោះ​គណៈកម្មការ​ត្រូវ​វាយ​តម្លៃ​ទៅ​លើ​ផ្នែក​ជា​ច្រើន​ទៀត​ដូច​ជា ខ្លឹមសារ គុណភាព និង​ទម្រង់​នៃ​អត្ថបទ​ជា​ដើម។ ផ្នែក​សំឡេង និង​ផ្នែក​រូប​ភាព​ជ្រើស​រើស​រក​អ្នក​ឈ្នះ ២​នាក់ ឯ​ផ្នែក​អត្ថបទ​ជ្រើស​រើស​រក​អ្នក​ឈ្នះ ៣​នាក់។

 

@លក្ខណៈ​វិនិច្ឆ័យ៖
១/ ដាក់​ពាក្យ (៥%)
២/ ខ្លឹមសារ​នៃ​សារព័ត៌មាន (៤៥%)
-ទម្រង់​អត្ថបទ ( ផ្ដើម តួ បញ្ចប់)
-គុណ​ភាព​រូប អត្ថន័យ
-ប្រភព និង​សម្រង់​ពាក្យ​ត្រឹមត្រូវ-ផ្ញើ​សំណុំ​ឯក​សារ​ទាន់​ពេល​វេលា
-ឯក​សារ​គាំទ្រ : ភ្ជាប់​ជាមួយ​អត្ថបទ​ព័ត៌មាន​ទាក់​ទង​នឹង​មួក​សុវត្ថិភាព​ធ្លាប់​ចេញ​ផ្សាយ​ មុន​ការ​ប្រកួត​ចំនួន​២ និង​អត្ថបទ​ចូល​រួម​ប្រកួត​ចំនួន​១

៣/​​ ប្រសិទ្ធភាព​នៃ​អត្ថបទ (៣៥%)
-ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ ទាំង​អ្នក​បើក​បរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ
-តួលេខ​និង​របាយការណ៍​ថ្មីៗ
-គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ចម្រុះ
-អត្ថបទ​ដែល​មាន​អ្នក​ចុច like និង share ច្រើន (១៥%)

@ ជយ​លាភី​ទទួល​បាន៖
-ពាន​រង្វាន់ (សម្រាប់​អ្នក​លេខ​១)
-លិខិត​សរសើរ
-ដំណើរ​ទស្សនកិច្ច
-ថវិកា​ពី ៥០០ ០០០រៀល-២ ៦០០ ០០០រៀល

 

​​អត្ថបទ៖ គង់ វិសាល