ភូមិចម្លែកមួយនៅចិន ស្ត្រីអាចកាត់សក់ បានតែម្តងប៉ុណ្ណោះ ក្នុងមួយជីវិត (មានវីដេអូ)

ចិន៖ ធ្លាប់តែឃើញនៅក្នុងរឿងព្រេង គំនូរជីវចលរឿង Tangled ព្រះនាងសក់វែង ដែលតួអង្គស្រីមានឈ្មោះថា Rapunzel មានសក់ដ៏វែងអន្លាយ យ៉ាងស្រស់ស្អាត ជាទីស្រឡាញ់។ ដោយឡែកបើក្រឡេក ទៅមើលឯភូមិមួយនៅប្រទេសចិន ឯណោះវិញ ស្រ្តីជនជាតិមួយក្រុម បានទុកសក់របស់ខ្លួន យ៉ាងវែងអន្លាយ ធ្លាក់ដល់ក ជើង ដោយគោរពទៅតាម ទំនៀមទំលាប់របស់ពួកគេផងដែរ។

ប្រភពបានឲ្យដឹងថា សមាជិកស្រ្តីជនជាតិ Yao មួយក្រុម រស់នៅក្នុងភូមិ Huangluo ខេត្ត Guangxi ភាគខាងត្បូង ប្រទេសចិន តាមទំនៀមទំលាប់ អាចកាត់សក់របស់ខ្លួន បានតែម្តងប៉ុណ្ណោះ ក្នុងមួយជីវិតរបស់ពួកគេ ដែលជាធម្មតាធ្វើឡើង មុនពេលរៀបការ។

នៅក្នុងនេះបានឲ្យដឹងថា ក្រុមកុលសម្ព័ន្ធ Yao នេះមានអាយុកាល ២,០០០ឆ្នាំមកហើយ និងសព្វថ្ងៃមានសមាជ់ិកក្នុង ក្រុមកុលសម្ព័ន្ធគឺ ៦០០នាក់ និងមាន ៧៨គ្រួសារ។ លើសពីនេះ ស្រ្តីរស់នៅក្នុងភូមិខាងលើ មានប្រមាណជា ៦០នាក់ ដែលមានសក់ប្រវែង ប្រហែលជិត១ម៉ែត្រ ខណៈមានតែស្ត្រីតែម្នាក់ប៉ុណ្ណោះ ដែលមានសក់វែងជាងគេ គឺប្រវែងប្រហែងជាង ២ម៉ែត្រ ផងដែរ។

ដោយឡែក ស្រ្តីវ័យ ៥១ឆ្នាំ Pan Jifeng គឺជាស្រ្តីមួយរូប ដែលបានប្រតិបត្តិថែរក្សានូវ ទំនៀមទំលាប់ជាតិសាសន៍ នៃកុលសម្ព័ន្ធជនជាតិ Yao របស់ខ្លួននេះ បានយ៉ាងប្រពៃជាងគេ ដោយគាត់បាន កាត់សក់ខ្លួនឯង តែម្តងប៉ុណ្ណោះក្នុងមួយជីវិតរបស់គាត់ មានន័យថា ស្រ្តីឯទៀត បានកាត់សក់របស់ខ្លួន ម្តងជាពីរដង រួចបាត់ទៅហើយ ក្នុងមួយជីវិតរបស់ពួកគេ ដែលមិនគោរពប្រតិបត្តិ តាមទំនៀមទំលាប់ នៃកុលសម្ព័ន្ធរបស់ខ្លួនឡើយ។

បើតាមការឲ្យដឹងពី លោកស្រី Pan វ័យ ៥១ផ្លាយនេះ បានឲ្យដឹងថា អាថ៌កំបាំង ក្នុងការថែរក្សាសក់ ឲ្យបានវែង ថែមទាំងមានសុខភាព និងភ្លឺរលោងនេះ រូបគាត់បានបង្ហើបប្រាប់ ពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ស្រ្តីដែលរស់នៅក្នុងភូមិកុលសម្ព័ន្ធនេះ ដោយលាងសក់ ឬកក់សក់ ជាមួយនឹងទឹកបាយដំណើប។

លោកស្រី Pan បន្តថា «ទាក់ទងនឹងប្រពៃណីទំនៀមទំលាប់ របស់ជនជាតិយើង ពួកយើងមិនត្រូវកាត់សក់ តាំងពីកើតមកម៉្លេះ។ ហើយនៅពេលដែលពួកយើង ពេញវ័យអាយុ១៨ឆ្នាំ ទើបពួកយើងតម្រូវឲ្យកាត់សក់ម្តង ឬមានន័យថា វាជាផ្នែកមួយនៃពិធីចូលម្លប់ ដែលបញ្ជាក់ថា ក្មេងស្រីបានពេញវ័យក្រមុំ និងអាចរៀបការបានហើយ។ ចំណែកឯសក់ដែលបានកាត់នោះ គឺមិនត្រូវបានបោះចោលនោះឡើយ ពោលគឺត្រូវតែរក្សាវាទុក។ លុះបន្ទាប់ពីបានរៀបការ រហូតឆ្លងទន្លេ មានជាកូនជាចៅហើយនោះ សក់ដែលបានកាត់ ត្រូវយកវាទៅត្បាញ ធ្វើដូចជាដង្កៀប គាប់ពាក់លើក្បាលវិញ ដែលជាសញ្ញាមួយ បញ្ជាក់ប្រាប់ពីភាពខុសប្លែក រវាងស្រ្តីដែលរៀបការរួច និងស្រ្តីមិនទាន់រៀបការផងដែរ»

គូសបញ្ជាក់ដែរថា កន្លងទៅ ស្រ្តីម្នាក់នៅប្រទេសចិន ធ្លាប់ទទួលបានកំណត់ត្រាពិភពលោក ដែលមានសក់វែងជាគេបំផុតផងដែរ។ តាមរយៈឯកសារកំណត់ត្រាពិភពលោក ក្នុងឆ្នាំ ២០០៤ សក់វែងជាគេបំផុតក្នុងពិភពលោកនោះ គឺជាកម្មសិទ្ធិរបស់ នាង Xie Qiuping ដែលមានសក់ប្រវែង ៥.៦ ម៉ែត្រផងដែរ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត