ទស្សនាទិដ្ឋភាពខ្លី បង្ហាញពីកម្ពុជាហែរក្បួន ក្នុងព្រឹត្ដិការណ៍ Olympic Rio 2016 ទាំងអស់គ្នា!

ប្រេស៊ីល៖ ព្រឹត្តិការណ៍ Olympic Rio 2016 បានចាប់ផ្ដើមហើយ ពីថ្ងៃទី ០៦ ខែសីហា ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦ និងប្រារព្ធឡើងនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ដែលព្រឹិត្ដិការណ៍នេះ មានអត្តពលិកជាច្រើន មកពីបណ្តាប្រទេសជុំវិញពិភពលោក ចូលរួមធ្វើការប្រកួតទៅតាមវិញ្ញាសារផ្សេងៗគ្នា។

សម្រាប់ការចូលរួមប្រកួតនៅក្នុងព្រឹត្ដិការណ៍នេះដែរ កម្ពុជាក៏មានវត្ដមានផងដែរ ដែលនៅក្នុងនោះ កម្ពុជា បានបញ្ជូន ៤ប្រភេទ​កីឡា​ចូល​រួម​ រួម​មាន​កីឡា​តេក្វាន់ ១​រូប កីឡា​ហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦។

ងាកមកមើលទិដ្ឋភាពព្រឹត្ដិការណ៍នេះនៅថ្ងៃដំបូង ប្រទេសដែលបានចូលរួម បានបង្ហាញពីក្បួនហែររបស់ខ្លួន ដូចជាកម្ពុជា មានក្បួនហែរដោយកាន់ទង់ជាតិជាតិកម្ពុជា ដែលមានកញ្ញា ស៊ន សៀវម៉ីជាអ្នកកាន់ទង់ធំ និងកីឡាករ កីឡាការនីកម្ពុជាផ្សេងៗទៀត ជាអ្នកកាន់ទង់ជាតិតូចៗ ក្នុងសំលៀកបំពាក់ឈុតពណ៌ស្វាយ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកកាលពីដើមខែសីហាមុននេះ  Ganabara Bay ដែលបង្កឡើងដោយសំរាមពាសពេញ ធ្វើឲ្យអត្តពលិកដែលពាក់ព័ន្ធ នឹងកីឡាដែលទាក់ទងនឹងវិញ្ញាសារទឹក ត្រូវបានហាមមិនឲ្យមុជក្បាលចូលក្នុងទឹក ។ តំបន់ Ganabara Bay ក្នុងប្រទេសប្រេស៊ីលនេះដែរ គឺជាទីកន្លែងទទួលរៀបចំវិញ្ញាសារ កីឡាជិះទូកក្តោង កីឡារត់ ហែលទឹកនិងជិះកង់ និងហែលទឹកម៉ារ៉ាតុង ប៉ុន្តែនៅលើផ្ទៃទឹក ត្រូវបានគេប្រទះឃើញសាកសព និងសំរាមពាសពេញទឹក ដែលអាចនឹងបង្កហានិភ័យដល់អត្តពលិក។

ដោយសល់តែប៉ុន្មានថ្ងៃមុននឹងព្រឹត្តការណ៍ចាប់ផ្តើម ក្រឡេកមកមើលទីក្រុង Rio de Janeiro វិញម្តង គឺថា ក៏កំពុងតែទទួលរងនូវភាពកខ្វក់បរិស្ថានដូចគ្នា ដូចជា កាកសំនល់ផ្សេងៗ សត្វល្អិត ទឹកលូដែលមានក្លិន ដែលនេះអាចបង្កជាមេរោគ និងបាក់តេរីផ្សេងៗដល់អ្នកចូលរូម ជាពិសេស សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសប្រេស៊ីលផ្ទាល់ ក្នុងព្រឹត្តការណ៍ Olympic នេះតែម្តង ដោយត្រូវបានគេរំពឹងទុកថា នឹងមានប្រហែលប្រមាណជាង ៣០មឺុននាក់ ទៅ៥០មឺុននាក់ ចូលរួម។

យោងតាមអ្នកជំនាញបានស្រាវជ្រាវឲ្យឃើញថា សំរាមដ៏ច្រើនសន្ធឹក នៅតាមតំបន់ និងនៅលើផ្ទៃទឹកនេះ អាចនឹងបង្កជាហានិភ័យ ឬមេរោគ និងជម្ងឺផ្សេងៗដល់អត្តពលិកប្រមាណជាង ១,៤០០នាក់ ដោយសារតែភាពកង្វក់បរិស្ថាន មិនថែមតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចប្រឈមនឹងបញ្ហានេះដូចគ្នាដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទស្សនាទិដ្ឋភាពខ្លី បង្ហាញពីកម្ពុជាហែរក្បួន ក្នុងព្រឹត្ដិការណ៍ Olympic Rio 2016 ទាំងអស់គ្នា!

ទស្សនាទិដ្ឋភាពខ្លី បង្ហាញពីកម្ពុជាហែរក្បួន ក្នុងព្រឹត្ដិការណ៍ Olympic Rio 2016 ទាំងអស់គ្នា!