អ្នកនឹងភ្ញាក់ផ្អើល បន្ទាប់ពីសមត្ថកិច្ចរកឃើញវត្ថុ នៅក្នុងផ្ទះ ស្តេចចម្រៀងប៉ុប Michael Jackson

អាមេរិក ៖ប្រិយមិត្ត ប្រាកដជាបានជ្រាបហើយថា ស្តេចចម្រៀងប៉ុប ពិភពលោក លោក Michael Jackson គឺជាតារាចម្រៀង ដែលទទួលការវះកាត់ កែសម្ផស្ស ច្រើនបំផុត និងរូបគាត់ផ្ទាល់ បានទទួលមរណៈភាព នៅថ្ងៃ ទី ២៥ មិថុនា ឆ្នាំ ២០០៩ ក្នុងវ័យ ៥០ ឆ្នាំ ដោយសារជំងឺគាំងបេះដូង

ត្រលប់ទៅកាន់ឆ្នាំ២០០៣ នៅពេលដែលលោក Michael Jackson ត្រូវបានចោទប្រកាន់ពីបទរួមភេទនឹងអនិតិជន សមត្ថកិច្ចក៏បានឆែកឆេរ នៅក្នុងគេហដ្ឋានរបស់គាត់ ដែលនាពេលនោះ សមត្ថកិច្ចក៏បានរកឃើញវត្ថុចម្លែកផងដែរ។ នៅក្នុងនោះ សមត្ថកិច្ចបានរកឃើញ រូបគំនូរ រូបចម្លាក់ និងម៉ានីកាំង កូនក្មេងជាច្រើនដែលរូបគាត់បានប្រមូលទុក។

ខាងក្រោមនេះជារូបភាពប្រមូលផ្ដុំ ដោយផ្តិតចេញពី គេហដ្ឋានរបស់លោក Michael Jackson៖

ប្រភព ៖
បរទេស

កំណត់ត្រាខ្មែរឡូត៖

ដោយឡែក ងាកមកមើលការកែសម្ជស្សរបស់លោក Michael Jackson វិញម្ដង ដែលរូបគាត់ចំនាយពេល ៣០ ឆ្នាំ ដើម្បីសំរេចបំណងប្រាថ្នាមួយនេះ។

ការវះកាត់កែ សម្ផស្ស ជាច្រើនលើកច្រើនសារ របស់លោក Michael Jackson មានមិត្តភក្តិមួយចំនួន របស់ លោក បាននិយាយថា គាត់ចង់ធ្វើតាម តារាចម្រៀងស្រី Diana Ross រីឯអ្នកខ្លះទៀត បានឲ្យដឹងថា Michael ធ្វើបែបនេះ គឺចង់លុបបំបាត់ មុខមាត់ ដែលដូចនឹង ឳពុក ជាទី សំអប់របស់គាត់។

ទោះជាយ៉ាងណាក៏ដោយ ឯកសារពិត ស្តីអំពី ការញៀននឹង ការកែសម្ផស្ស របស់លោក Michael Jackson ត្រូវបានលាតត្រដាង ដែលបង្ហាញថា លោក មានការជ្រួលច្របល់ នឹងការវះកាត់ច្រមុះជាខ្លាំង និង បានបញ្ចុះបញ្ចូល ឲ្យបងស្រីរបស់លោក ធ្វើការ វះកាត់ច្រមុះ ឲ្យដូចនឹងច្រមុះជ្រូកហ្គីណេ ជាមុនសិន ដើម្បីដឹងថា មានរូបរាងយ៉ាងម៉េច និង ឈឺចាប់ប៉ុណ្ណា។ នៅពេលដែល បងស្រី របស់លោក ទទួលការវះកាត់ កែច្រមុះរួចហើយ លោក Michael មានការពេញចិត្ត នូវច្រមុះថ្មី របស់បងស្រី លោកជាខ្លាំង ដែលធ្វើឲ្យ លោក សំរេចចិត្ត ធ្វើការវះកាត់ច្រមុះ នៅឆ្នាំ ១៩៧៩។

ចាប់តាំងពីពេលនោះមក លោកបានវះកាត់កែ ចង្ការ ៣ដង ទៅ ៤ដង, បកស្បែកឲ្យស, ដាក់ស៊ីលីខន នៅលើថ្ពាល់ និង កែទំរង់ឲ្យមាត់ធំ។ មិនតែប៉ុណ្ណោះទេ ការវះកាត់កែច្រមុះ លើកទីមួយ មិនអស់ចិត្ត លោកក៏បានបន្ត ធ្វើការវះកាត់ រហូតដល់ រន្ធច្រមុះរបស់លោក ស្ទើតែគ្មានខ្យល់ចូលបាន ។ ក្នុងនោះដែរ មានវេជ្ជបណ្ឌិតម្នាក់ ឈ្មោះ Eda Gorbis បានអះអាងថា លោក Michael Jackson បានទទួលការវះកាត់កែសម្ផស្ស មិនតិចជាង ១០០ ដងឡើយ និង ជឿជាក់ថា លោក Michael Jackson មានជំងឺម្យ៉ាង ដែលធ្វើឲ្យគាត់ ស្អប់ រូបរាង ពីកំនើតរបស់ខ្លួន។

យ៉ាងណាមិញ ឯកសារមួយ ដែលបានបង្ហាញពីការបង្កើត រូបភាព តាមរយៈប្រព័ន្ធកុំព្យូទ័រ ឲ្យដឹងថាតើ តារាចម្រៀងរូបនេះ នឹងមានមុខមាត់យ៉ាងណា ប្រសិនបើលោក មិនបានធ្វើការវះកាត់ កែសម្ផស្សទេនោះ។ អ្វីដែលគួរឲ្យខ្លោចចិត្តនោះ គឺ មុខមាត់ពិត របស់លោក Michael ប្រសិនបើមិនបានទទួល ការវះកាត់កែសម្ផស្ស គឺលោក មានមុខមាត់ ស្រស់ស្រាយ និង ស្នាមញញឹមដ៏រីករាយ ជាមួូយនឹងសម្បុរខ្មៅ ពីកំណើតរបស់លោក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload