យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មាន​ហេតុការណ៍ភ្ញាក់​ផ្អើល​​មួយ​ កាលពី​ល្ងាចថ្ងៃទី​០៥ សីហា ២០១៦ ស្ថិត​​នៅ​ក្នុង​ភូមិ​ព្រៃ​ឈើ​ទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ​ករណី​​ក្មេង​ៗ​​ជាច្រើននាក់ បាន​ពុល​ក្អួត​​ចង្អោរ​​ជា​បន្តបន្ទាប់ ក្រោយពី​បាន​ញ៉ាំ​គ្រាប់​ល្ហុង​ខ្វងលីង ​ចែកគ្នា​ហូប​មក​នោះ ។

ប្រភពឱ្យ​ដឹងថា ក្មេងៗ​នៅក្នុង​ភូមិ​ ​បាន​ទៅបេះគ្រាប់ល្ហុង​យកទៅ លីងហូប​ដូច​​រាល់ដង តែលើកនេះ មិនដឹងជាមូលហេតុអ្វី ​ធ្វើ​​ឱ្យ​​​​ពុលទៅវិញ​ តែ​ត្រូវគេសង្ស័យ​​ថា អាច​​មកពី​ពួកគេ​ ហូប​​ច្រើន​ពេក ។

ទោះបីជាយ៉ាងណា ចាត់ទុក​ថា សំណាងដែរ ដែលគ្មាន​អ្នក​ធ្ងន់ធ្ងរ​ ​ដោយ​សារ​ភ្លាមៗ ​ត្រូវក្រុម​គ្រួសារ និង​លោក​អភិបាល​ស្រុក​​ ខ្នះ​ខ្នែង​ជួយ​​បញ្ជូនទៅ​សង្គ្រោះ​ ។ បច្ចុប្បន្ន ក្មេង​ៗ​ដែល​រងគ្រោះ ត្រូវបាន​ធូរស្បើយ ត្រឡប់​ទៅផ្ទះ​អស់ហើយ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីមួយផ្សេងទៀត ហើយត្រូវបានគេចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិពពាលខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក នង សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះខាងលើនេះពួកគាត់បានពុលចំណីអាហារនៅក្នុងពីធីមង្គលការនិងមិនទាន់បានដឹងស្ថានភាពបណ្ដាលមកពីអី្វពិតប្រាកដនៅឡើយនោះទេ។ អ្នកដើមការដែលភ្ញៀវទៅហូបពុលខាងលើនេះ ប្តីមានឈ្មោះសិដ្ឋ អាយុ៥០ និងប្រពន្ធមានឈ្មោះសឿន។

បើតាមបងប្អូនប្រជាពលរដ្ឋបានទៅហូបការខាងលើនេះបានប្រាប់ថា ខណៈពួកគាត់ទៅហូបការនោះស្រាប់តែនៅពេលមកដល់ផ្ទះវិញស្រាប់តែមានអាការៈក្អូតចុកពោះ និងរាគ។

បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកកៀនស្វាយ និងមណ្ឌលសុខភាពដីឥដ្ឋ៕ 

ដោយឡែកមួយវិញទៀត តែមិនបណ្ដាលឲ្យក្មេង មួយណាគ្រោះថ្នាក់ ដល់អាយុជីវិត នោះទេ បានត្រឹមតែក្អួតចង្អោ ហើយត្រូវបាន ម្តាយកោសខ្យល់ឲ្យ បន្ទាប់មក បានធូរស្រាលទៅវិញ ដោយមិនបាន បញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យទេ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែក ខេត្តសៀមរាប ។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានដកស្រងសម្តី លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការស្តីទី ស្រុកជីក្រែង ថា ក្មេងដែលពុល មីកញ្ចប់តូច ដែលមានលេខកូដ ៨៩១ នោះមាន ទី១.ឈ្មោះ ហឹម សុឃី ភេទស្រី អាយុ៨ឆ្នាំ, ទី២. ឈ្មោះ ហឹម ឃន់ ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាប្អូនឈ្មោះ ហឹម សុឃី និងទី៣. ឈ្មោះ វី ពិសិដ្ឋ ភេទស្រី អាយុ២ឆ្នាំ។ ចំពោះផលិតផលមីកញ្ចប់តូចវិញ កម្លាំងសមត្ថកិច្ចស្រុក កំពុងធ្វើការត្រួតពិនិត្យ ជាមួយមន្ទីរ សុខាភិបាលស្រុក ដើម្បីឲ្យដឹងថា មីកញ្ចប់នោះ មានសារធាតុពុល ឫមួយមកពី ផលិតផលនោះ ហួសកាលបរិច្ឆេទ។

ក្នុងនាមជាសមត្ថកិច្ច សូមធ្វើការអំពាវនាវ ដល់មាតាបីតា ក្មេងៗទាំងអស់ ត្រូវបង្កើនការ យកចិត្តទុកដាក់ អំពីបញ្ហា សុខុមាលភាពរបស់កូនៗ ត្រូវពន្យល់ឲ្យបានច្រើន អំពីនំចំណី ដែលបរិភោគ ទៅធ្វើឲ្យពុល ដូចជាករណីខាងលើនេះ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​

យប់មិញ! ក្មេងៗពុល​ក្អួត​ទាំងអស់ ក្រោយ​​​ហូប​គ្រាប់ល្ហុងលីង​​