ជៀស ស្រួច ក្នុង​បទ «​អនិច្ចា​ស្នេហា​អ្នក​ប្រដាល់​» ពិតជា​កម្សត់​ (​មាន​វីដេអូ​)

6 Videos


បន្ទាប់ពីបានសំដែងក្នុងបទចម្រៀងទី ១ រួចមកគេក៏ឃើញឃ្លីបវីដេអូបទចម្រៀងទី២ចេញមក ទៀតហើយនោះគឺបទ «អនិច្ចាស្នេហាអ្នកប្រដាល់» ដែលពិតជាកំសត់និងជឿថាជាខ្សែជីវិតពិតរបស់ កីឡាករ ជៀស ស្រួច ។ ជៀស ស្រួច អតីតតារាសម្តែងក្នុងរឿង «បេះដូងអ្នកប្រដាល់» និង ជាកីឡាករប្រដាល់មួយរូប ដែលទើបតែបង្ហាញខ្លួនបន្ទាប់ពីបាត់មុខអស់រយៈជាង ១០ ឆ្នាំមក ពេលនេះត្រូវបានទទួលការអាណិត អាសូរនិងបានចូលថតសម្តែងឡើងវិញព្រមទាំងបានការជួយពីមិត្តភក្តិនិងមហាជនជាច្រើន ។

ជៀស ស្រួច ក្នុង​បទ «​អនិច្ចា​ស្នេហា​អ្នក​ប្រដាល់​» ពិតជា​កម្សត់​ (​មាន​វីដេអូ​)

ក្នុងបទចម្រៀង «អនិច្ចាស្នេហាអ្នកប្រដាល់» គេឃើញមានអេ ភូថង ,ជៀស ស្រួច និង ម៉ារ៉ា ប៊ុណ្ណា ដែលជាអ្នកច្រៀងបង្ហាញពីសកម្មភាពជាកីឡាករប្រដាល់ដែលបែកបាក់ស្នេហាព្រោះតែជីវភាព ខ្វះខាតមិនអាចបំពេញបំណងគូស្នេហ៍បាន ។ នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញមានការឲ្យសុំអ្នកលេងហ្វេសប៊ុកជួយ ១០ ម៉ឺន shareនិង២លានviewចំពោះចម្រៀងមួយបទនេះដែលមានស្ដេចប្រដាល់ អេ ភូថង និងកីឡាករ កំសត់ ស្នេហ៍ជៀសស្រួចជាអ្នកសំដែងរួមជាមួយលោកម៉ារ៉ាប៊ុណ្ណាបានសំដែងនិងច្រៀង ។

ជៀស ស្រួច ក្នុង​បទ «​អនិច្ចា​ស្នេហា​អ្នក​ប្រដាល់​» ពិតជា​កម្សត់​ (​មាន​វីដេអូ​)

នេះជាលើកទី ២ ហើយដែលផលិតកម្ម (Galaxy) បានបង្ហាញនូវវីដេអូចម្រៀងដែលមានការ ចូលរួមសម្តែងពីអតីតអ្នកប្រដាល់ជៀសស្រួច ។ លោក ជៀស ស្រួច ដែលគេធ្លាប់ស្គាល់និងដឹងថាជា កីឡាប្រដាល់និងតារាសម្តែងបានលេចមុខ មកវិញជាមួយជីវភាពខ្វះខាតដោយលោកអះអាងថាក្រោយពីបែកបាក់ភរិយាក៏បាននិរទេសខ្លួន ទៅរស់ នៅធ្វើការរកស៊ីជាកម្មករយ៉ាងកំសត់លំបាកវេទនាដល់តំបន់ឆ្ងាយដាច់ស្រយាល ។

ជៀស ស្រួច ក្នុង​បទ «​អនិច្ចា​ស្នេហា​អ្នក​ប្រដាល់​» ពិតជា​កម្សត់​ (​មាន​វីដេអូ​)

គេបានសង្កេតឃើញថាបន្ទាប់ពីត្រឡប់មកវិញ ស្ថានភាព ជៀស ស្រួច បានបង្ហាញនូវបញ្ហាជាច្រើនដែលទាក់ទង់នឹងរឿងគ្រួសាររបស់លោកពិសេសបានត្អូញត្អែរថាគឺដោយសារតែការឈឺចាប់ ជាមួយប្រពន្ធទើបបណ្តាលឲ្យលោកធ្លាក់ខ្លួនដូចនេះ ។ ឈានចេញពីការដឹងរឿងយ៉ាងដូច្នេះ ទើបធ្វើឲ្យទស្សនិកជន និងមិត្តភក្តិសិល្បៈមានក្តីអាណិតអាសូរ និងឧបត្ថម្ភ ទំនុកបម្រុងទាំង លុយកាក់ សម្ភារៈ ស្មារតី និងការងារដល់លោកបន្តបន្ទាប់ ។

ជៀស ស្រួច ក្នុង​បទ «​អនិច្ចា​ស្នេហា​អ្នក​ប្រដាល់​» ពិតជា​កម្សត់​ (​មាន​វីដេអូ​)

សូមតាមដានទស្សនាឃ្លីបវីដេអូចម្រៀងដែលសម្តែងដោយ អេ ភូថង, ជៀស ស្រួច និង ម៉ារ៉ា ប៊ុណ្ណា មើលតើកំសត់ និង ពិរោះយ៉ាងណាដែរ ? ៕ ដេវីត