ចោរ​​​ឆក់​ស្ទើរ​រាល់​ថ្ងៃ​​ក្នុង​ទឹកដី​ទួល​​ស្វាយ​ព្រៃ​​២

រាជធានី​ភ្នំពេញ ​៖​ មានការ​កត់​សម្គាល់​ឃើញ​ថា ​ជា​រៀងរាល់ថ្ងៃ​បទល្មើស​លួច​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ គឺ​​កើត​មាន​ដូច​ស្រមោច ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ភូមិ​ទួល​ស្វាយព្រៃ​២ ​ខណ្ឌចំការមន ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​​មាន​សមត្ថកិច្ច​នគរបាល​ចាប់​ចោរ​បាន​ម្តងណា​ឡើង ​។

​ជាក់ស្តែង​ ​នៅ​​ថ្ងៃ​ទី​០៥ ​សីហា​ ​នេះ ​មាន​ចោរ​មួយ​ក្រុម ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ​ម្នាក់ ​ពេល​ចេញពី​ទទួលទាន​​អាហារ​ក្នុង​​ហាង​​មួយកន្លែង​ ​​តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ ​។ ជុំ​​វិញ​ភាព​អសន្តិសុខ​ខាងលើ​នេះ​ ត្រូវ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ទៅ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​ត្រួតពិនិត្យ​សកម្មភាព​ការពារ​សន្តិសុខ​សណ្តាប់​ធ្លាប់​ ​ក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​ទួល​ស្វាយព្រៃ​២​​ជូន​ប្រជាពលរដ្ឋ​ឱ្យ​​បាន​ល្អ​ប្រសើរ​ផង ​។

ថ្ងៃដដែលនេះដែរ លោក​សោយ ​ចំរើន​ ប្រធាន​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​២​ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ព្រោះ​​ទូរ​ស័ព្ទ​លោក​ខ​ល​​មិន​ចូល ។