មិនចង់ជឿសោះ! នាងក្រមុំវ័យ ១៩ឆ្នាំម្នាក់នេះ អាចប្រែក្លាយជា នារីដ៏ស្រស់ស្អាតព្រោះតែស្នេហា!

លិចតិនស្តាញ យោងតាមគេហទំព័រឌេលីម៉ែល បានរាយការណ៍ឱ្យដឹងថា នាង Chiara Schober ដែលមានវ័យ១៩ឆ្នាំ បានទទួលរងគ្រោះថ្នាក់សុខភាព យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានកើតជម្ងឺម្យ៉ាងឈ្មោះថា Anorexia ឬជម្ងឺខ្លាចធាត់។ ជម្ងឺនេះបានបង្កឱ្យនាងមានអាការៈធុញនឹង អាហារអស់រយៈពេលជិតមួយឆ្នាំ ហើយក៏កើតមានអាការៈឈឺពោះឡើងផងដែរ ព្រោះមិនអាចទទួលទានអាហារបានច្រើន ឬសូម្បីតែធំក្លិនអាហារ ក៏នាងមានអារម្មណ៍ថាចង់ក្អួតដែរ។

អាការៈបែបនេះហើយទើបត្រូវបង្ខំឱ្យនាង Chiara Schober អាចបរិភោគបានតែគ្រាប់ ធញ្ញជាតិមួយចំនួនប៉ុណ្ណោះ ដែលជាមូលហេតុចម្បងធ្វើឱ្យនាងធ្លាក់ខ្លួនឈឺ និងមានទម្ងន់ត្រឹមតែ ២២គីឡូក្រាមប៉ុណ្ណោះ កាលពីពេលកន្លងទៅ។

ក្រោយមកនាពេលថ្មីៗនេះ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងក្រុងនៃប្រទេស លិចតិនស្តាញ ដើម្បីព្យាបាល បន្ទាប់ពីនាងមានគំនិតថាចង់ធ្វើអត្តឃាត។ ក្រោយពេលទួល ការព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ ម្ដាយរបស់នាងក៏បានសុំ ការអនុញ្ញាតិពីគ្រូពេទ្យនាំ កូនស្រីមកសម្រាកការព្យាបាលជំងឺនៅផ្ទះវិញ។ ពេលត្រឡប់មកដល់ផ្ទះ Chiara Schober ក៏បានស្គាល់មិត្ដប្រុសលោក Jason វ័យ១៧ឆ្នាំ និងអ្នកទាំងពីរក៏ស្រឡាញ់គ្នា។ នាពេលនោះហើយ នាងក៏ទទួលបានការយកចិត្តទុកដាក់ក្នុងការ ព្យាបាលពីមិត្តប្រុសនាង បន្ថែមលើសកាលពីពេលមុនទ្វេរដង។ 

នៅក្នុងនោះបានឲ្យដឹងថា លោក Jason តែងតែលើកទឹកចិត្តនាង ដោយការទិញអាហារដែលមានវីតាមីន និងអាហារដែលមានសារធាតុចិញ្ចឹម គ្រប់គ្រាន់ដើម្បីឱ្យនាងញ៉ាំបំប៉នសុខភាព ជារៀងរាល់ថ្ងៃ។ ដោយកម្លាំងចិត្ត និងក្តីស្រឡាញ់ដ៏ធំធេងពីស្នហារបស់មិត្តប្រុស នៅទីបំផុតស្ថានភាពនាង Chiara Schober ក៏បានចាប់ផ្តើមប្រសើរឡើងបន្តិចម្តងៗ និងមានអារម្មណ៍រីករាយគ្រប់ពេល បរិភោគអាហារជាមួយមិត្តប្រុស ជាទីស្រឡាញ់របស់ខ្លួន។

គិតមកដល់ពេលនេះ ដោយសារការព្យាយាមបោះជំហានទៅមុនដើម្បីរស់ ការកែប្រែខ្លួនជាមនុស្សថ្មីដើម្បីគូស្នេហ៍នាង Chiara Schober ក៏បានត្រឡប់មករកសភាពជាស្រីស្អាតម្នាក់ដែលនឹកស្មានមិនដល់។

នាងបានបញ្ចេញអារម្មណ៍ពិត ក្រោយពេលដែលក្លាយទៅជាស្រីស្អាតថា៖ «បើមើលរូបកាលពីមុន គឺខ្ញុំពិតជាស្គមស្គាំងខ្លាំងណាស់ គឺមានតែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ អរគុណមិត្តប្រុស ជាទីស្រឡាញ់ដែលបានលើក កម្លាំងចិត្តកន្លងមក!»។

នេះគឺរឿងមួយដែលមិនគួរឱ្យជឿ ដោយសារតែខ្លាចធាត់ពេកធ្វើឱ្យនារីម្នាក់នេះ ធ្លាក់ខ្លួនស្គម ស្ទើរស្លាប់ ស្ទើរស់ ប៉ុន្តែក៏សំណាងដែរ ចេះមានបុរសស័្មគ្រចិត្ត ថែរក្សានាងដូច្នេះស្នេហាពិត ជាអាចប្រែក្លាយមនុស្សបាន យ៉ាងអស្ចារ្យមែនសូមសរសើរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនចង់ជឿសោះ! នាងក្រមុំវ័យ ១៩ឆ្នាំម្នាក់នេះ អាចប្រែក្លាយជា នារីដ៏ស្រស់ស្អាតព្រោះតែស្នេហា!
រូបភាពកាលពីមុនរបស់នាង

មិនចង់ជឿសោះ! នាងក្រមុំវ័យ ១៩ឆ្នាំម្នាក់នេះ អាចប្រែក្លាយជា នារីដ៏ស្រស់ស្អាតព្រោះតែស្នេហា!
រូបភាពកាលពីមុនរបស់នាង

មិនចង់ជឿសោះ! នាងក្រមុំវ័យ ១៩ឆ្នាំម្នាក់នេះ អាចប្រែក្លាយជា នារីដ៏ស្រស់ស្អាតព្រោះតែស្នេហា!
រូបភាពនាងបច្ចុប្បន្ន និងមិត្ដប្រុស

រូបភាព កាលពីមុន និងបច្ចុប្បន្ន

មិនចង់ជឿសោះ! នាងក្រមុំវ័យ ១៩ឆ្នាំម្នាក់នេះ អាចប្រែក្លាយជា នារីដ៏ស្រស់ស្អាតព្រោះតែស្នេហា!
រូបភាពពេលបច្ចុប្បន្ន