Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

តារា​ចម្រៀង​ល្បី Justin Bieber បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ហើយ ដោយ​​សារ​តែ​រូប​ស្រាត​ននលគក​របស់​គេ​បាន​​លេច​ចេញ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ អំឡុង​ពេល​នៅ​វិស្សមកាល​លើ​កោះ Hawaii ជាមួយ​មិត្ត​ជា​ច្រើន។

 

Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

 

រូបភាព​ដែល​ផ្សាយ​ដោយ​សារព័ត៌មាន New York Daily News  បាន​​បង្ហាញ​តារា​វ័យ​២២​ស្រាត​គ្មាន​សល់​ បញ្ចេញ​សាច់​ដុំ​កក់​ៗ​លាយឡំ​​ដោយ​សាក់​ស្ទើរ​គ្រប់​កន្លែង​ឈរ​លេង​ទឹក​ជាមួយ​តារា​ម៉ូដែល​អូស្ត្រាលី Sahara Ray ។ ​ បើ​តាម Daily News  បាន​ឲ្យ​ដឹង​ថា​ តារា​ម៉ូដែលRay ទៅ​កោះ Hawaii ដើម្បី​ថត​ឈុត​ហែលទឹក ខណៈ​នោះ Justin ​នៅ​ទីនោះ​ស្រាប់​បាន​សម្រេច​ចិត្ត​ចូលរួម​លេង​ទឹក​ជាមួយ​ទៅ។

 

លើស​ពី​នេះ​តារា​ទាំង​ពីរ​ក៏​បាន​បង្ហោះ​រូប កំឡុង​កម្សាន្ត​ជាមួយ​គ្នា​លើ​កោះ Hawaii ក្នុង​បណ្ដាញ​ Instagram ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​ម្ចាស់​បទ “Love Yourself” ស្រាត​បែប​នេះ កំឡុង​ទៅ​វិស្សមកាល​នៅ​កោះ  Bora Bora  ជាមួយ​តារា​ម៉ូដែល​​អង់គ្លេស Jayde Pierce គេ​ក៏​ត្រូវ​បាន​អ្នក​ថត​រូប​ប្រមាញ់​ ពេល​កំពុង​ស្រាត​ចុះ​ហែលទឹក​ផងដែរ៕

 

Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

 

Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ news/  New York Daily News