​ស្វែងយល់​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ភ្នែក​ក្រហម !

6 Videos


តើអ្នកធ្លាប់កើតមានបញ្ហារម៉ាស់ និង ក្រហមភ្នែកដែរទេ ? ប្រសិនបើដូច្នេះមែន អ្នកប្រហែលជាដល់ពេលត្រូវទៅជួបគ្រូពេទ្យហើយ ព្រោះវាក៏ជាបញ្ហាសុខភាពមួយដែលគួរឱ្យបារម្ភផងដែរ ។

ខាងក្រោមនេះជាមូលហេតុនិងបញ្ហាដែលបណ្តាល់ឱ្យអ្នកឈឺភ្នែក ៖

១. ដំបៅក្នុងភ្នែក ៖ អាចបណ្តាលមកពីការប្រើប្រាស់កញ្ចក់ខនថេកឡេនមិនបានសមស្រប មានឆ្លងមេរោគ និង បាក់តេរីមួយចំនួនដែលអាចបណ្តាលឱ្យភ្នែកឈឺ ចុក ហើម និង ស្រវាំង ។

២. ភ្នែកស្ងួត ៖ នៅពេលភ្នែកមិនអាចបញ្ចេញទឹកភ្នែកគ្រប់គ្រាន់ វានឹងធ្វើឱ្យភ្នែកឡើងស្ងួត និង បណ្តាលឱ្យភ្នែកអ្នកមានអាការៈហៀរទឹកភ្នែកញឹកញាប់ និង ធ្វើឱ្យភ្នែកឈឺ ។

៣. ប្រើកញ្ចក់វែនតាខនថេកឡែនយូរម៉ោង ៖ ការពាក់កញ្ចក់វែនតាការពារភ្នែកបែបនេះយូរពេក ក៏អាចបណ្តាលឱ្យភ្នែកឡើងក្រហម រមាស់ ឬ មានកើតមេរោគពពួកផ្សិតប៉ះពាល់ដល់កញ្ចក់ភ្នែក ។

៤. សំឡឹងមើលកញ្ចក់កំព្យូទ័រច្រើនម៉ោង ៖ ការចំណាយពេលសំឡឹងមើល និង ធ្វើការនៅពីមុខកំព្យូទ័រយូរពេក ក៏បណ្តាលឱ្យភ្នែកឈឺ និង ក្រហម ។

៥. យកដៃប៉ះនិងញឺភ្នែក ៖ ឥរិយាបថនៃការយកដៃទៅប៉ះភ្នែក និង ញីញឹកញាប់ អាចឆ្លងមេរោគទៅដល់ភ្នែកបាន ។ ហើយការប្រើផលិតផលគ្រឿងសំអាងលាបជុំវិញភ្នែក ក៏អាចបណ្តាលឱ្យឆ្លង និង ប៉ះពាល់ដល់សុខភាពភ្នែកដែរ ប្រសិនបើផលិតផលទាំងនោះគ្មានគុណភាពត្រឹមត្រូវ ៕

                                                                                          សុផល