​សញ្ញា ៤ យ៉ាង បញ្ជាក់ថា​ អ្នក​លើស​ជាតិ​អាស៊ីដ

6 Videos


សរីរាង្គក្នុងសំខាន់ៗរបស់មនុស្សតាំងពីខួរក្បាលរហូតដល់ពោះវៀន ដំណើរការជាប្រព័ន្ធ និង រក្សាតុល្យភាពជាតិគីមី បាក់តេរី និង កោសិកាបានយ៉ាងរលូន ។ ដូចនេះប្រសិនបើតុល្យភាពនេះមានភាពមិនប្រក្រតីណាមួយនោះកម្រិត pH នៃរាងកាយនឹងប្រែប្រួល ។

តើអ្វីទៅជាកម្រិត pH ?
ជាភាសាសាមញ្ញងាយយល់ កម្រិត pH ជារង្វាស់ជាតិអាស៊ីដ និង អំបិល ( អាល់កាឡាំង ) នៃរាងកាយ ។ សារធាតុទាំងពីរមុខនេះមានសារសំខាន់ស្មើគ្នា តួយ៉ាងក្រពះត្រូវការជាតិអាស៊ីដខ្លាំងដើម្បីរំលាយអាហារ ចំណែកប្រព័ន្ធស៊ាំត្រូវការអាល់កាឡាំងច្រើន ។

តើកម្រិត pH ឆ្លុះបញ្ចាំងពីអ្វី ?
កម្រិត pH ត្រូវបានគេកំណត់ ពី ០ ទៅ ១៤ សម្រាប់ឆ្លុះបញ្ចាំងពីជាតិអាស៊ីដ និង អំបិល ។ កម្រិត pH ទាប មានន័យថា ជាតិអាស៊ីដឡើង ហើយរាងកាយត្រូវការត្រឹមកម្រិតប្រក្រតី គឺ ៧ ដែលនេះជាកម្រិតដែលរាងកាយត្រូវការសម្រាប់ប្រព័ន្ធនីមួយៗបំពេញមុខងារផ្សេងៗគ្នា ។ ប្រសិនបើរាងកាយលើសជាតិអាស៊ីដខ្លាំង នោះវាអាចបង្កឱ្យមានបញ្ហាសុខភាព ។

សញ្ញាបញ្ជាក់ពីការលើសជាតិអាស៊ីដ
ក្រៅពីការពិនិត្យឈាម អ្នកអាចកត់សម្គាល់ដោយខ្លួនឯងបានថា តើរាងកាយមានភាពមិនប្រក្រតីណាមួយដូចខាងក្រោមនេះ ឬ ទេ ?

សញ្ញាទី ១ : លើសទម្ងន់

​សញ្ញា ៤ យ៉ាង បញ្ជាក់ថា​ អ្នក​លើស​ជាតិ​អាស៊ីដ

នៅពេលឡើងជាតិអាស៊ីតខ្លាំង រាងកាយនឹងមានប្រតិកម្មតបដោយការផលិតជាតិអាំងស៊ុយឡាំងកាន់តែច្រើន ហើយកត្តានេះធ្វើឱ្យរាងកាយរក្សាជាតិខ្លាញ់ច្រើនជាងមុន។ ប្រព័ន្ធបណ្តេញជាតិពុលនៃរាងកាយ នឹងធ្វើការដោយស្វ័យប្រវត្តិនៅពេលលើសជាតិអាស៊ីត គឺ បញ្ជូនជាតិខ្លាញ់ទៅកាន់ជាលិកា ដែលតោងស្អិតជាប់នឹងកោសិកា។ ការធ្វើមេតាបូលីសដែលអាស្រ័យនឹងអាល់កាឡាំងក៏ចុះខ្សោយ ដូចនេះវាប៉ះពាល់ដល់ការដុតកម្ទេចកាឡូរី ។

សញ្ញាទី ២ : ឆ្អឹងចុះខ្សោយ

​សញ្ញា ៤ យ៉ាង បញ្ជាក់ថា​ អ្នក​លើស​ជាតិ​អាស៊ីដ

រាងកាយរបស់មនុស្សពិតជាមានភាពវ័យឆ្លាត ព្រោះនៅពេលជាតិអាស៊ីដកើនឡើង អាល់កាឡាំងចុះខ្សោយ រាងកាយនឹងខិតខំផលិត និង ស្វែងរកជាតិអាល់កាឡាំងមកបំពេញ ។ តើបានជាតិអាល់កាឡាំងមកពីណា ? គឺស្រូបចេញពីឆ្អឹង ! រាងកាយនឹងស្រូបយកជាតិកាល់ស្យូមពីឆ្អឹងដើម្បីប្រឆាំងនឹងជាតិអាស៊ីដ ហើយនេះជាបុព្វហេតុបណ្តាលឱ្យឆ្អឹងចុះខ្សោយ ។ វេជ្ជបណ្ឌិតតែងណែនាំអ្នកជំងឺពុកឆ្អឹងឱ្យតមអាហារសម្បូរអាស៊ីដ ដូចជាកាហ្វេជាដើម ។

សញ្ញាទី៣ : ស្រៀវធ្មេញ

​សញ្ញា ៤ យ៉ាង បញ្ជាក់ថា​ អ្នក​លើស​ជាតិ​អាស៊ីដ

ការលើសអាស៊ីដនេះក៏បណ្តាលឱ្យសម្បកធ្មេញចុះខ្សោយដែរ ហើយធ្មេញងាយនឹងពុក ធ្វើឱ្យអ្នកពិបាកនឹងទទួលទានអាហារត្រជាក់ ឬ អាហារក្តៅខ្លាំង ។

សញ្ញាទី ៤ : ការគេងមិនគ្រប់គ្រាន់

​សញ្ញា ៤ យ៉ាង បញ្ជាក់ថា​ អ្នក​លើស​ជាតិ​អាស៊ីដ

តាមការស្រាវជ្រាវលើប្រជាជនអាមេរិកបានបង្ហាញថា មនុស្សដែលគេងមិនគ្រប់ ប្រឈមនឹងឱកាសឡើងជាតិអាស៊ីដ ។ ដូចបានរៀបរាប់ខាងលើពីសម្រូបជាតិកាល់ស្យូមពីឆ្អឹង កាលណាជាតិកាល់ស្យូមថយចុះ នោះរាងកាយនឹងប្រែជាពិបាកនឹងគេងលក់ ។

បន្ទាប់ពីបានអានហើយ តើអ្នកមានសញ្ញាទាំង ៤ នេះដែរឬទេ ? ទោះជាមានក៏មិនថ្វីដែរ ពីព្រោះយើងមានវិធីកែខៃបញ្ហានេះបាន នោះគឺការផ្លាស់ប្តូររបបអាហារ ។ អាហារនៅតែជាកត្តាសំខាន់ជាងគេ ដែលអ្នកត្រូវចាប់អារម្មណ៍ ពោលគឺអ្នកគួរទទួលទានអាហារសម្បូរអាល់កាឡាំង ដូចជា ស្ពៃខ្មៅ ស្ពៃខៀវ ត្រសក់ សណ្តែកសៀង ធញ្ញជាតិនានា អាហារពពួកសណ្តែក ទំពាំងបាយជូរក្រៀម ។ល។ និង កាត់បន្ថយអាហារសម្បូរអាស៊ីតដូចជា ទឹកដោះគោ ស៊ុត សាច់សត្វ អាហារកែច្នៃ អាហារកំប៉ុង និង កាហ្វេជាដើម ។ ក្រៅពីនេះ អ្នកគួរធ្វើទឹកបណ្តេញជាតិពុលសម្រាប់ទទួលទានឱ្យបានញឹកញាប់ និង ចៀសវាងប្រើប្រាស់ផលិតផលសម្អាតផ្ទះដែលសម្បូរជាតិគីមី ៕

                                                            លក្ខិណា