​នាំគ្នា​ស្រែក​ហៅឱ្យចុះគ្រប់គ្នា ព្រោះឈរដំបូលផ្ទះគេ មិនដឹងមានបំណងអ្វី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការភ្ញាក់​​​ផ្អើល​មួយដោយ​សារ​នារី​​​​ម្នាក់​​ ឡើងទៅ​​លើដំបូល​ផ្ទះ​​ឈរ​ដោយ​មិន​មាត់​មិន.កសោះ ធ្វើឱ្យគេ​ស្រែក​ហៅ​ឱ្យ​ចុះវិញ​គ្រប់​គ្នាព្រោះខ្លាចមានគ្រោះថ្នាក់​ ដែលហេតុការណ៍នេះ ​​កើតឡើងកាលពី​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ​សីហា ​​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវរ​ទះ​ភ្លើង ក្នុង​សង្កាត់​ទឹកល្អក់​មួយ ខណ្ឌទួលគោក រាជធានី​
ភ្នំពេញ ។

ប្រភព​​ឱ្យ​ដឹង​​ថា ម្ចាស់​ផ្ទះ​បាន​​ឮ​សំឡេង​ផូង​ផាំងកាលពី​យប់អធ្រាត្រនៅ​លើដំបូល​ផ្ទះ​ម្តង​ហើយ ​លុះ​​ព្រឹក​​​ឡើងគាត់​ឡើង​​ទៅ​មើល​លើ​ដំបូ​ល​ ស្រាប់តែ​ឃើញ​នារី​​​នោះ​កំពុង​​អង្គុយ​ឱ្យធ្វើ​​គាត់​ក៏ភ្ញាក់ និង​​ស្រែកហៅ​​ តែ​នាង​មិន​​ឆ្លើយ​តប​អ្វីទេ គឺ​នៅ​តែ​អង្គុយ​រហូត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ​។

​ភ្លាមៗ ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ខាង​​សមត្ថកិច្ច​មូលដ្ឋាន ​ឱ្យ​ចុះ​មក​អន្តរ​គម​ន៍​​ ទើប​នារី​រូប​នេះ​ចុះ​មក​ក្រោម​វិញនិង​ធ្វើការ​សួរនាំ​រក​ផ្ទះ និង​ក្រុម​គ្រួសារ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕