កូន​លេបទឹក ពេល​ងូតទឹក អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​

កូន​លេបទឹក ពេល​ងូតទឹក អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​

​ឪពុក​ម្តាយ​គ្រប់រូប ប្រហែល​ជា​ធ្លាប់​ជួបប្រទះ​បញ្ហា​នេះហើយ នៅ​ពេល​ងូតទឹក​ឲ្យ​កូន​។ ជា​ការពិត កូនក្មេង​មួយចំនួន ចូលចិត្ត​លេង​ទឹក ឬ​លេបទឹក ពេល​គេ​ងូតទឹក ហើយ​នេះ​ជា​រឿង​មិនល្អ សម្រាប់​សុខភាព​របស់​កូន​នោះ​ទេ​។​

​ខាងក្រោម​នេះ គឺជា​ផលប៉ះពាល់ ចំពោះ​សុខភាព​មួយចំនួន ដែល​បណ្តាល​មក​ពី​កូន ញ៉ាំ​ទឹក​បែបនេះ ៖

១. ទឹក​នេះ​មិន​ស្អាត​នោះទេ ដូច្នេះ កូន​របស់​អ្នក​អាច​នឹង​ឈឺ ពេល​ញ៉ាំ​ទឹក​បែប​នេះ​ញឹកញាប់​
២. ទឹក​ក្នុងកា​ធុន អាច​មាន​លាយ​សាប៊ូ ពេល​អ្នក​ដុសលាង​កូន ដែល​សារធាតុ​ទាំងនេះ អាច​បង្ក​គ្រោះថ្នាក់ ដល់​កូន​របស់​អ្នក​
៣. ជាតិ​ឡេ ម្សៅ ប្រេង ក្អែ​ល និង​បាក់តេរី ដែល​អ្នក​សម្អាត​កូន អាច​នឹង​ធ្លាក់​ចូល ក្នុងកា​ធុន​ទឹក ហើយ​ពេល​កូន​អ្នក​ញ៉ាំ ច្បាស់​ណាស់ វា​ប្រាកដជា​ចូល ទៅក្នុង​រាងកាយ​កូន​អ្នក​ជា​មិនខានឡើយ​។​

​ដំណោះស្រាយ​
​កូនក្មេង​ចូលចិត្ត​លេង ដូច្នេះ អ្នក​អាច​ដាក់​របស់​លេង ដូចជា កូន​ទា នៅក្នុង​នោះ​ឲ្យ​ច្រើន ដូច្នេះ គេ​នឹង​ចាប់អារម្មណ៍ ហើយ​ភ្លេច​ការលេងទឹក​ជាមិនខាន​៕

​ប្រភព ៖ Momjunction
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។