​ធ្វើ​ម៉េច​ទើប​អាច​បង្រៀន​ទារក​ឲ្យ​ស្គាល់​ថ្ងៃ និង​យប់​?

​ធ្វើ​ម៉េច​ទើប​អាច​បង្រៀន​ទារក​ឲ្យ​ស្គាល់​ថ្ងៃ និង​យប់​?

​ការបង្រៀន​ទារក​ឲ្យ​ស្គាល់​ថ្ងៃ និង​យប់​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​ដឹងថា​ពេល​យប់​គឺ​ជា​ពេលវេលា​ដែល​ត្រូវ​គេង ដូចនេះ​គេ​នឹង​មិន​រក​រឿង​ច្រើន​ឡើយ​។ តើ​គួរតែ​ធ្វើ​ម៉េច​ទើប​កូន​អាច​ដឹង​ថា​ថ្ងៃ ឬ​យប់​ទៅ​?

ពេល​ថ្ងៃ​
ប្រសិន​ជា​អ្នក​ចង់ឲ្យ​កូន​ដឹង​ថា​មិនទាន់​ដល់​យប់ អ្នក​គួរតែ​ឲ្យគេ​គេង​ក្នុង​អន្រ​ង់ ដោយ​មិន​ត្រូវឲ្យ​គេង​លើ​គ្រែ​នោះ​ទេ​។ ម្យ៉ាងទៀត​នៅក្នុង​ផ្ទះ អ្នក​ក៏​មិន​ត្រូវ​ឲ្យ​ស្ងាត់​ពេក​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូនយ​ល់​ថា​នេះ​ជា​ពេលយប់​។ ជាងនេះទៅទៀត​នៅពេល​ដែល​អ្នក​បំបៅកូន អ្នក​គួរតែ​និយាយ​ជាមួយ​គេ​ឲ្យបាន​ច្រើន​។​

ពេលយប់​
អ្នក​ត្រូវ​តែ​ឲ្យគេ​គេង​នៅលើ​គ្រែ ដើម្បីឲ្យ​គេ​ដឹងថា​នេះ​ជា​ពេល​យប់​ហើយ​។ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវតែ​ឱប​គេ​ឲ្យ​ជាប់ ដើម្បី​កុំឲ្យ​គេ​ប៉ះ​ត្រូវ​ខ្លួនឯង ហើយ​ភ្ញាក់​ពី​គេង​។ នៅក្នុង​បន្ទប់​អ្នក​ត្រូវ​តែ​រក្សា​បរិយាកាស​ឲ្យមាន​លក្ខណៈ​ស្ងាត់ ហើយ​មិន​ត្រូវ​ឲ្យមាន​សម្លេង​ផ្សេងៗ​នោះទេ​។ ជាងនេះទៅទៀត​ភ្លើង​ក្នុង​បន្ទប់​ត្រូវតែ​បិទ ហើយ​នៅពេល​ដែល​កូន​យំ អ្នក​ត្រូវ​តែ​បំបៅ​ទឹកដោះ​ដល់​គេ ដោយ​កុំ​និយាយ​ជាមួយ​គេ​ឲ្យសោះ នោះ​គេ​នឹង​ចាប់ផ្តើម​ស្គាល់​ពី​យប់ និង​ថ្ងៃ​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ធ្វើ​ម៉េច​ទើប​អាច​បង្រៀន​ទារក​ឲ្យ​ស្គាល់​ថ្ងៃ និង​យប់​?已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:សុខភាពកុមារ
Tags: