តើ​មាន​អ្វី​កើតឡើង​នៅពេល​អ្នក​ពិសារ​កាហ្វេ​ច្រើនពេក​!

6 Videos


កាហ្វេដែលទើបឆុងស្រស់ៗរួចពិតជាល្អចំពោះសុខភាពនិងចាប់ផ្តើមការងារនៅពេលព្រឹកព្រលឹមរបស់អ្នក ។ ដោយឡែកតាមការសិក្សាថ្មីមួយបានអោយដឹងថា ការពិសារកាហ្វេក្នុងបរិមាណតិចតួចគឺមានគុណសម្បត្តិ ចំពោះសុខភាពជាងបង្ករគ្រោះថ្នាក់។

ប៉ុន្តែមនុស្សជាច្រើនតែងតែពិសារកាហ្វេលើសបរិមាណដែលរាងកាយត្រូវការក្នុងមួយថ្ងៃ ក៏ព្រោះតែត្រូវការ ដាស់អារម្មណ៍កុំអោយងងុយគេងនៅពេលបំពេញការងារប្រចាំថ្ងៃ ។ តែការពិសារកាហ្វេច្រើនពេក វាក៏អាចផ្តល់ផលប៉ះពាល់មួយចំនួនទៅលើសុខភាពផងដែរ។

សារធាតុកាហ្វេអ៊ីន ដែលជាសារធាតុជម្រុញនិងភ្ញោចអារម្មណ៍នៅក្នុងកាហ្វេ អាចធ្វើអោយអ្នកស្រឡះក្នុង អារម្មណ៍ និងមានភាពសកម្មក្នុងការងារបាន។ ប៉ុន្តែ បើអ្នកពិសារក្នុងបរិមាណលើសចាប់ពី ៥០០ទៅ ៦០០មីលីក្រាមនៃកាហ្វេសុទ្ធក្នុងមួយថ្ងៃ វាអាចបង្ករផលលំបាកមួយចំនួនចំពោះសុខភាពដូចជា៖
• បញ្ហាគេងមិនលក់
• អារម្មណ៍អន្ទះអន្ទែង
• ឈឺក្រពះ
• ឈឺក្បាល វិលមុខ
• ខ្វះជាតិទឹកក្នុងខ្លួន
• និងចង្វាក់បេះដូងដើរមិនទៀងទាត់។

នេះក៏ព្រោះតែសារធាតុកាហ្វេអ៊ីនដែលមានក្នុងកាហ្វេ គឺមិនល្អទាំងអស់ចំពោះមនុស្សគ្រប់គ្នានោះទេ ហើយវាតែងប៉ះពាល់ខ្លះៗ ដល់សុខភាព ប្រសិនបើអ្នកមានបន្ថែមការប្រើប្រាស់ថ្នាំព្យាបាលជំងឺប្រចាំកាយថែមទៀតនោះ ៕ សុផល