បំបែក​ផែនការ​ប្លន់​នៅ​ស្រុក​ស្អាង​ចាប់​ជនសង្ស័យ​ឱ្យ​ក្រាប

បំបែក​ផែនការ​ប្លន់​នៅ​ស្រុក​ស្អាង​ចាប់​ជនសង្ស័យ​ឱ្យ​ក្រាប



រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​បាន​បន្លឺ​ឡើង​នៅ​វេលា​ម៉ោង​៧​យប់ ក្នុងភូមិ​សាស្ដ្រ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ដែល​បន្តិច​ក្រោយមក ទើប​ដឹង​ថា ជា​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ដែល​មាន​គ្នា​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណ​: និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង ។ ចុះ​បង្ក្រាប​មុខសញ្ញា​ប្លន់ ក្នុង​ចំណោម​៦​នាក់​នោះ មាន​ម្នាក់​ជា​មេ​ក្លោ​ង​ត្រូវ​បាញ់​បាក់ជើង​ក្នុង​ការ​ផ្ទុះអាវុធ​នោះ ។

ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ៖

  1. ១-​ឈ្មោះ ជា រ​ដ្ឋា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ជា​កម្មករ​ដាំដំឡូង ។
  2. ២-​ឈ្មោះ ឃឹម ធា ហៅ សឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ជាប់​ពន្ធនាគារ​១​ឆ្នាំ​ពី​បទ​ប្លន់ ។
  3. ៣-​ឈ្មោះ ភូ វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​វត្ត​ចក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ជាងសំណង់ ។
  4. ៤-​ឈ្មោះ ជា ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
  5. ៥-​ឈ្មោះ ម៉​ន បុ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​កោះ​ញែក ឃុំ​រង្សី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មុខរបរ​ទិញ​-​លក់​ក្របី​ទៅ​ស្រុក​យួន ។
  6. ៦-​ឈ្មោះ ប៊ិ​ត តឿ ជា​មេខ្លោង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វី​ង​វេរ​លុយ នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ទាក់ទិន​និង​ករណី​ផ្ទុះអាវុធ​បង្ក្រាប​មុខសញ្ញា​ប្លន់​មួយ​ក្រុម​ខាងលើ​នេះ លោក​ឧត្ត​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់ គឺជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ និង​ធ្លាប់​ប្លន់​អ្នកលក់​មាស​ប្តូរ​ប្រាក់​នៅ​តាម​បណ្តា​ខេត្ត​កន្លង​មក ហើយ​ក៏​មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ ។ លោក ឡឹ​ក វណ្ណ​: បន្ត​ថា ក្រុម​នេះ​មាន​មេខ្លោង​ឈ្មោះ ប៊ិ​ត តឿ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​របួស​ជើង និង​មាន​មេ​រង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ។ 

តាម​ចម្លើយ​ត្រួស​ៗ ជា​ជំហាន​ដំបូង​ជនសង្ស័យ​ចោរប្លន់​ចំ​តួ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ ប៊ិ​ត តឿ ជា​មេខ្លោង​បាន​រៀបចំ​គម្រោង​ប្លន់​នៅ​ខេត្តក្រចេះ ហើយ​បា​នរក​មធ្យោបាយ​និង​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព ។ បន្ទាប់​មក​ឈ្មោះ តឿ ក៏​បាន​ទាក់ទង​មេ​រង​ឈ្មោះ សឿ​ន នៅ​ខេត្តកំពង់ឆ្នាំង ហើយ​បាន​ណាត់ជួប​គ្នា​ទាំង​៦​នាក់​នៅ​ភ្នំពេញ ដើម្បី​រៀបចំ​គម្រោង​ចេញ​ទៅ​ប្លន់​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

ពេល​ជួបជុំ​គ្នា និង​មាន​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​គ្រប់គ្រាន់​ហើយ ពួក​គេ​បាន​ប្រើប្រាស់​រថយន្ត​១​គ្រេ​ឿ​ង ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សឿ​ន ចេញ​ទៅ​ប្លន់ ។ រាល់​សកម្មភាព និង​គម្រោង​ដែល​ក្រុម​ចោរ​រៀបចំ ត្រូវ​បាន​បែកធ្លាយ​ដល់​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ទើប​លោក​ឧត្តមសេនីយ៍ទោ សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​បែងចែក​កម្លាំង​ចុះ​ប្រតិបត្តិការ​លើ​ករណី​នេះ​ជា​បន្ទាន់ និង​បានជា​បង្ក្រាប​ទាន់​ពេលវេលា ។

ពេល​បង្ក្រាប​សមត្ថកិច្ច​មានការ​សង្ស័យ​ទៅ​លើ​ក្រុម​នេះ​ក្រែង​មាន​អាវុធ ពេល​ដេញ​ប្រផាប់​ចាប់​ពភីង រហូត​មានការ​ផ្ទុះអាវុធ​នៅ​លើ​ដងផ្លូវ  ដោយសារ​មិន​ព្រម​ឈប់​រថយន្ត បណ្តាល​ឱ្យ​មេខ្លោង​រង​របួស​ជើង បន្ទាប់​ពី​ពួក​គេ​ប្រើប្រាស់​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើក​ព្យាយាម​គេចខ្លួន ។

សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ក្រុម​ចោរប្លន់​ទាំងនោះ រួម​នឹង​វត្ថុ​តាង​យក​ទៅ​ធ្វើការ​សាកសួរ ប៉ូលិស​មិន​ទាន់​រក​ឃើញ​អាវុធ​ពី​ក្រុម​ជនសង្ស័យ​នេះ​នៅឡើយ​ទេ បន្ទាប់​ពី​ចាប់ខ្លួន ព្រោះ​កំពុង​សួរ​ចម្លើយ​នៅឡើយ ។

  • នាំ​ជនសង្ស័យ​ម្នាក់​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​រក​វត្ថុ​តាង

កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​នាំ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៦​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា នៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួល​របស់​ពួក​គេ​មួយ​កន្លែង ដែល​ជន​នេះ​បាន​ជួល​សម្ងំ​លាក់ខ្លួន​ដើម្បី​រក​វត្ថុ​តាង​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

ការ​ចុះ​ឆែកឆេរ​ផ្ទះ​ជួល​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែសីហា នៅ​ខាងលិច​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​នាំ​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួល​ដែល​គេ​ស្នាក់​នៅ​នោះ ឈ្មោះ ធឹ​ម ធា អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តព្រៃវែង ។ ទោះបីជា​បែប​ណា ការ​ឆែកឆេរ​នោះ​រក​មិនឃើញ​មាន​អ្វី​ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​នោះ​ឡើយ គឺ​មាន​តែ​វិក្កយបត្រ​ផ្ទេរ​ប្រាក់​វី​ង​ជា​ច្រើន​សន្លឹក​ប៉ុណ្ណោះ ។

គោលដៅ​ដែល​ត្រូវ​ចុះ​ឆែកឆេរ​នោះ មាន​ពីរ​គឺ​ទី​១​នៅ​ចំណុច​ខាងលើ និង​ទី​២​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ៕