​តើ​នារី​គួរតែ​កែ​ទម្លាប់​អាក្រក់​អ្វីខ្លះ​ពេលដែល​ចង់​មាន​កូន​?

​តើ​នារី​គួរតែ​កែ​ទម្លាប់​អាក្រក់​អ្វីខ្លះ​ពេលដែល​ចង់​មាន​កូន​?

​នៅពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​បានសម្រេច មាន​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អ្នក​គួរតែ​បោះចោល ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។ ដូចនេះ​តើ​មាន​ទម្លាប់​ណាខ្លះ​ដែល​អ្នក​មិន​គួរ​បន្ត​ធ្វើ​ពេលដែល​ចង់​បាន​កូន​នោះ​?

​ប្រសិន​ជា​អ្នក​មាន​ទម្លាប់​រើស​អាហារ អ្នក​គួរតែ​ញ៉ាំ​គ្រប់មុខ​ទើប​វា​អាច​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​អ្នក​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​អ្នក​មិនគួរ​ពិសា​រឲ្យរាងកាយ​ធាត់​ពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ពេល​ដែល​មាន​ផ្ទៃពោះ​។ ម្យ៉ាងទៀត​ភេសជ្ជៈ​ដែល​មាន​កាហ្វេ​អ៊ី​ន និង​អាហារ​ដែល​ហិរ​សុទ្ធតែ​ជា​អាហារ​ដែល​អ្ន​ក​មិន​គួរតែ​ញ៉ាំ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើត​កូន​របស់​អ្នក​។ ប៊ីចេង​គឺជា​គ្រឿងផ្សំ​ដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​មុខម្ហូប​ពេល​ដែល​អ្នក​ចម្អិន​ប្រសិន​ជា​អ្នក​ចង់​បាន​កូន​។ ជាងនេះទៅទៀត ស្រា បារី គឺជា​របស់​ដែល​អ្នក​មិនគួរ​នៅ​ជិត​នោះ​ទេ ព្រោះ​វា​សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បាន​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​មាន​ផ្ទៃពោះ​បានសម្រេ​ច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។