សម្រាលកូន​ក្នុង​ទឹក ជា​ជម្រើស​ដ៏​ល្អ​មួយ ប៉ុន្តែ មិនមែន​សម្រាប់​ស្ត្រី​ដែល …

សម្រាលកូន​ក្នុង​ទឹក ជា​ជម្រើស​ដ៏​ល្អ​មួយ ប៉ុន្តែ មិនមែន​សម្រាប់​ស្ត្រី​ដែល ...

​ស្ត្រី​ដែល​ប្រឈម ឬ​កំពុង​មាន​បញ្ហា​សុខភាព​ខាងក្រោម​នេះ មិនគួរ​សម្រេចចិត្ត សម្រាលកូន​តាម​វិធី​ក្នុង​ទឹក​នោះទេ ៖

•​    ​មាន​ជំងឺរើម ប៉េស ឬ​ជំងឺ​សើរ​ស្បែក ពីព្រោះ​មេរោគ អាច​នឹង​ហូរ​ចូល​ពេញ​ក្នុង​អាងទឹក ហើយ​អាច​បង្ក​គ្រោះថ្នាក់ ដល់​ទារក​ទើប​នឹង​កើត​បាន​
•​    ​ទារក​ដែល​នឹង​កើត​គូថ​មុន ត្រូវ​ពិគ្រោះ​ឲ្យ​ច្បាស់ ជាមួយនឹង​វេជ្ជបណ្ឌិត ថា​វា​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ក្នុង​សម្រាល ឬក៏​អត់​ទេ ហើយ​ថា​តើ វា​ប្រឈម​នឹង​គ្រោះថ្នាក់ ដល់​ក្រិត​ណា​
•​    ​មាន​កូនភ្លោះ​ពីរ ឬ​ច្រើន​ជាង​នេះ​
•​    ​សម្រាលកូន​មុន​កំណត់​
•​    ​ការ​លេច​លាមក​ព្រៃ​របស់​កូន ចេញមកក្រៅ​ម្តង ឆ្មប​របស់​អ្នក​អាច​ដូរ​ទឹក ឬ​រៀបចំ​សារជាថ្មី ប៉ុន្តែ បើ​វា​លេច​ចេញ​ច្រើន​ដងនោះ អ្នក​ប្រហែលជា​ត្រូវ ចាកចេញ​ពី​ទឹក​នេះហើយ​
•​    ​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង ឬ​ជាតិពុល​ក្នុង​ឈាម​៕

​ប្រភព ៖ Momjunction
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។