មុននេះ! រកឃើញទីតាំង​លាក់​កាំភ្លើងរបស់​​ពួក​ចោរ​ប្លន់​​ហើយ​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា នា​រសៀល​ថ្ងៃ​ទី​៦ សីហា ២០១៦​ នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាននាំ​ ជន​សង្ស័យ​ជា​​​ចោរប្លន់​ប្រដាប់​អាវុធ ទៅ​យក​កាំភ្លើង​​៣​ដើម ​(​​ខ្លី​២​ដើម) ដែល​​លាក់​ទុក​​ក្នុងឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល  ​បន្ទាប់​មាន​បំណង​​ប៉ង​​ប្លន់​នៅផ្ទះ​លក់​មាស ហ្គា​រ៉ា​ស់​សាំង និង​ផ្ទេរ​ប្រាក់ Wing ​។ នាំចោរប្លន់​ម្នាក់​ក្នុង​ចំណោម​៦នាក់ទៅ​ឆែក​ផ្ទះ​​ជួល​​

​ប្រភពឱ្យដឹងថា ​កម្លាំងបាន​រុករកឃើញ​កាំភ្លើងខ្លី​២​ដើម​ ម៉ាក​កា​៥៩ គ្រាប់​១០​គ្រាប់ ១​បង់​៥​គ្រាប់ អាកា​​​ស្វ័​យ​បត់​​កាត់​ស្វ័​យ​១​ដើម គ្រាប់​២២​គ្រាប់ លាក់​នៅ​​ចិញ្ចើម​ផ្លូវ​ចូលទៅកាន់​វត្ត​ភ្នំ​ធន់​មុន ស្ថិតភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ​

ក្រុម​ចោរ​​ទាំងនេះ បាន​រៀបចំ​ផែនការ​រួច​ហើយ ដើម្បី​ចូល​ទៅ​ប្លន់​ផ្ទះ​វេ​រ​លុយ​វី​ង លក់​មាស និង​បើក​ហ្គា​រ៉ា​ស់​សាំង នៅ​កែង​ផ្លូវបត់​ចូល​ខ្លោងទ្វារវត្ត​ភ្នំ​ធន់​មុន ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះហួត ឡេ​ង ប៉ុន្តែ​​ត្រូវ​បាន​បរាជ័យ​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ដឹង​ទាន់ រហូត​បង្ក្រាប​​​ ទាន់ពេល ​។

​គួួររំលឹកថា សូមសរសើរ! ទោះកាលៈទេសៈណា ​ក៏ចាប់​​ចោរប្លន់បាន​ទាំង​៦​​នាក់​