មនុស្ស​៦​ប្រភេទ​ដែល​មិនគួរ​កោសខ្យល់​

កោសខ្យល់! ស្ដាប់មើលទៅហាក់ដូចជាធម្មតា ព្រោះវាក៏ជាទម្លាប់មួយរបស់ប្រជាជនខ្មែរយើងដែលតែងតែអនុវត្តនៅពេល មានអារម្មណ៍ថា មិនសូវស្រួលខ្លួន (អារម្មណ៍ចង់ឈឺ) ឬនៅពេលកើតជំងឺផ្ដាសាយនានា។ តើអ្នកធ្លាប់គិតថា «កោសខ្យល់» នេះមានដើមកំណើតពីណាមកទេ?

មនុស្ស​៦​ប្រភេទ​ដែល​មិនគួរ​កោសខ្យល់​

 

 

កោសខ្យល់នេះមានដើមកំណើតពីប្រទេសចិនមក ដែលមានពាក្យថា «刮痧 (Gua Sha) » ។ ដូចគ្នាទៅពាក្យជាច្រើននៅក្នុងភាសាចិន គឺបានមកពីការផ្គុំនូវពាក្យ ឬអក្សរចូលគ្នា បង្កើតបានជាពាក្យថ្មីមួយ។ យ៉ាងណាមិញពាក្យ «刮痧» ផ្សំឡើងពីអក្សរ «刮» និង «痧» ដែលពាក្យ «刮 (Gua)» ប្រែបានថា «កោស» និង «痧 (Sha)» ប្រែបានថា «ខ្សាច់»។ ជាការពិត 痧 ត្រូវសរសេរថា 沙 ដែលមានន័យថាខ្សាច់ដែលយើងមើលឃើញនៅមាត់សមុទ្រនោះឯង ប៉ុន្តែត្រូវភាសាចិនអភិវឌ្ឍមកជា 痧 សម្រាប់ប្រើនៅក្នុងភាសាពេទ្យវិញ។ Sha (痧) គឺជាគ្រាប់តូចៗពណ៌ក្រហមនៅលើស្បែកបន្ទាប់ពីយើងធ្វើការកោសនៅ លើស្បែក។

ការកោសខ្យល់នេះត្រូវបានប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលនូវ ប្រភេទជំងឺមួយចំនួននៅតំបន់អាស៊ីយើងនេះឯង ដោយបានចែករំលែកពីប្រទេសចិន។ តែអ្វីដែលសំខាន់នោះថាតើមនុស្សប្រភេទណាមិនគួរនឹងកោសខ្យល់នេះ?

១. កុមារ
បញ្ហានេះភាគច្រើនកើតឡើងចំពោះម្ដាយវ័យក្មេងដែលនៅឆ្ងាយពី ពេទ្យ ឬនៅតាមទីជនបទ ពួកគាត់មានគំនិតបែបបុរាណ ដោយយល់ថាការកោសខ្យល់ឲ្យកុមារ គឺដូចនឹងមនុស្សធំដែរ មិនប៉ះពាល់អីទេ។ ប៉ុន្តែផ្ទុយទៅវិញការកោសខ្យល់ទៅលើរាង្គកាយរបស់កុមារមានផល អវិជ្ជមានជាច្រើនវិញទេ។

អ្នកដឹងហើយថាកូនក្មេង គឺមានស្បែកទន់ខ្សោយណាស់ ប៉ះមេរោគបន្តិចមិនបានផង ឆាប់កន្ទួលរមាស់ ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយ។ ម្យ៉ាងទៀតចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេល កុមារទទួលរងនូវការកោសខ្យល់។

២. ស្ត្រីមានផ្ទៃពោះ

អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណាក៏មិនត្រូវកោសខ្យល់ដែល ប្រសិនបើអ្នកមានផ្ទៃពោះ។

៣. មនុស្សដែលមានជំងឺបេះដូង

អ្នកដែលមានជំងឺបេះដូង គឺត្រូវហាមជាដាច់ខាតក្នុងការកោសខ្យល់នេះ។ បើយោងតាមក្រុមគ្រូពេទ្យពេទ្យបុរាណថា ចលនា និងចង្វាក់បេះដូងនឹងធ្វើបង្ករឲ្យមានការរលាក។ ការកោសខ្យល់នឹងធ្វើឲ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត នោះគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចដល់ការពិការ ឬបាត់បង់ជីវិត។

៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់

ពេលសម្ពាធឈាមឡើងខ្ពស់ គឺមានន័យថាសរសៃឈាមរីកធំដែរនៅពេលធ្វើការកោសខ្យល់នោះ។ ហើយការកោសនេះអាចធ្វើអ្នកជំងឺវៀចមុខវៀចមាត់ និងងងឹតភ្នែក។ នៅពេលមានសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺគួរតែគេងចុះឲ្យត្រង់ដើម្បីសម្រាក និងញ៉ាំនូវថ្នាំបន្ថយសម្ពាធឈាមជាបន្ទាន់។ កុំចាប់សរសៃ ឬកោសខ្យល់ឲ្យសោះ។

៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក

នេះក៏ជាបញ្ហាធំផងដែរ ព្រោះពេលអ្នកមានបញ្ហានៅលើស្បែក ហើយអ្នកនៅបង្ខំធ្វើការកោសខ្យល់ទៀតនោះ អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីស្បែក និងងាយឲ្យអ្នកឆ្លងមេរោគយ៉ាងលឿនបំផុត។

៦. អ្នកដែលឈឺកញ្ចឹងក និងស្មា

ការឈឺកញ្ចឹងក និងស្មាអាចបង្ករឡើងដោយសារតែការគេងដោយប្រើខ្នើយកើយនឹងខ្ពស់ ពេក ការគេងដែលមានឥរិយាបថមិនត្រឹមត្រូវ នោះធ្វើឲ្យសរសៃឈាមឡើងដុំ និងកកស្ទះ។ ដូចនេះការកោសខ្យល់អាចបង្ករឲ្យមានការហូរឈាមនៅក្រោមស្បែក៕

មនុស្ស​៦​ប្រភេទ​ដែល​មិនគួរ​កោសខ្យល់​

ប្រភព ៖ kntnews

  • មនុស្ស​៦​ប្រភេទ​ដែល​មិនគួរ​កោសខ្យល់​已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ចំនេះដឹង
Tags: