ត្រូវតែ​លាង​សម្អាត និង​ជូត​ដោះ​ឲ្យ​ស្អាត មុន​ពេល​បំបៅកូន​មែន​ទេ​?

ត្រូវតែ​លាង​សម្អាត និង​ជូត​ដោះ​ឲ្យ​ស្អាត មុន​ពេល​បំបៅកូន​មែន​ទេ​?

​មិនមែន​ទេ​! ប៉ុន្តែ អ្នក​ត្រូវ​តែ​លាង​សម្អាត​ដោះ មុន​ពេល​ឲ្យ​កូនបៅ ក្នុងករណី​ដែល​អ្នក ៖

១. ខាន​បំបៅកូន​យូរ​
២. អ្នកធ្វើការ​ហត់ ឬ​បែកញើស​ខ្លាំង​
៣. អ្នកធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​
៤. មាន​អារម្មណ៍​ថា ដោះ​មិន​ស្អាត ឬ​ប្រឡាក់​ជាដើម​។​

​ការលាង​សម្អាត​ដោះ មុន និង​ក្រោយ​បំបៅ​ដោះ​កូន​ញឹកញាប់​ពេក អាច​ធ្វើ​ដោះ​ឡើង​កន្ទួល ក្រហម ឬ​ឈឺចាប់ ពីព្រោះ អ្នក​អាច​នឹង​បំបៅកូន​ញឹកញាប់ (៨ ទៅ ១៥ ដង​ក្នុង​មូយ​ថ្ងៃ​)​។​

​ជា​ការពិត ទឹកដោះ​ម្តាយ មាន​សារធាតុ​ប្រឆាំង​នឹង​មេរោគ ដែល​អាច​កាត់បន្ថយ ឬ​កម្ចាត់​មេរោគ​នានា ដែល​នៅ​លើ​ចុង​សុដន់​បាន​។ ដូច្នេះ ម្តង​ម្កាល អ្នក​មិន​ចាំបាច់ លាង​សម្អាត​សុដន់​នោះទេ​។​

​ផ្ទុយទៅវិញ ប្រសិនបើ​អ្នក បំបៅកូន​ដោយ​ដប​វិញ ទោះបីជា​ទឹកដោះគោ ឬ​ទឹកដោះ​ម្តាយ​ក្តី អ្នក​ត្រូវ​ដុស​សម្អាត​វា ឲ្យបាន​ញឹកញាប់ ឬ​អាច​និយាយបាន​ថា បៅ​បាន​តែ​ម្តង​ប៉ុណ្ណោះ ត្រូវ​លាង​សម្អាត​ចេញ​ហើយ​៕

​ប្រភព ៖ thebump.com
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។