ស្ថានភាព​កម្ពស់​ទឹកជំនន់ នៅ​ស្ថានីយ​ជលសា​ស្ត្រ ទាំង​៧ ថ្ងៃទី​៦ សីហា​នេះ​

ភ្នំពេញ:
យោងតាម​ព្រឹត្តិ​ប​ត្តិ​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម  អំពី​លទ្ធផល​នៃ​ការព្យាករណ៍ ពី​កម្ពស់​ទឹកជំនន់ ប្រចាំ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ នេះ បានអោយដឹងថា រយៈកម្ពស់​ទឹក មានការ​កើនឡើង​ខ្លាំង គួរកត់សម្គាល់ ជា​ពិ​សេ​តំបន់​ជលសា​ស្ត្រ ចំនួន​៦ ទីតាំង ដែល​កម្ពស់​ទឹក​ហក់​ឡើង គួរ​បារម្ភ ខណៈដែល​មានតែ​ស្ថានីយ៍​ជលសា​ស្ត្រ មួយ​ប៉ុណ្ណោះ ដែល​កំរិត​ទឹក​មានការ ស្រក​ចុះ​បន្តិចបន្តួច តែប៉ុណ្ណោះ​។

​ដោយសារ រយៈកម្ពស់​ទឹក អាច​នឹងមាន​ការ​ហក់​ឡើង ជា​បន្តទៀត  ដល់​កម្រិត​ព្រួយបារម្ភ ដូចនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ តំបន់​តាម​ដង​ទន្លេ គប្បី​ត្រៀម​រៀបចំ​បង្កា និង​មានការ​ប្រុងប្រយ័ត្ន អោយបាន​ខ្ពស់​ផងដែរ​។