ស្ត្រី​ម្នាក់​ឆ្គួតមែនហ្នឹង​! ឡើងទំលើ​តុ​អ្នក​គិតលុយ ស្រាតខោ​ជុះនោម​ដាក់​ពែងឥតកេរ្តិ៍ខ្មាស រួច​យក​ទឹក​នោម​ខ្លួន​ឯង​​ផឹក​​យ៉ាង​​សង្ហារ (VDO)

មនុស្សជាច្រើនបានបង្ហាញអារម្មណ៍ស្អប់ខ្ពើមយ៉ាងខ្លាំង ដោយស្រី្តវ័យក្មេងឥតមាយាទម្នាក់ ដែលត្រូវបានឃើញក្នុងវីដេអូផឹកទឹកនោមខ្លួនឯង នៅទីសាធារណៈ ។ ហេតុការណ៍នេះ បានកើតឡើងនៅលក់ទំនិញ Family Mart នៅកោះតៃវ៉ាន់ ។

វីដេអូឃ្លាំមើលនៃហេតុការណ៍ដ៏ហួសចិត្តនេះ ដែលត្រូវបានបង្ហោះចូលទំព័រហ្វេសប៊ុក បានបង្ហាញឲ្យស្ត្រីរូបនោះឈរនិយាយប្រកែកគ្នាជាមួយបុរសម្នាក់ជាបុគ្គលិកហាង ។ ខណៈកំពុងប្រកែកគ្នាមិនបានយូរប៉ុន្មានផង, ស្រាប់តែអតិថិជនស្រីរូបនេះបានឡើងលើកន្លែងគិតលុយ និងចាប់ផ្តើមស្រាតខោរបស់នាងភ្លាមៗ ដោយគ្មានការខ្មាសអៀនអ្វីសូម្បីបន្តិចឡើយ ។

ឃើញបែបនេះ បុរសជាបុគ្គលិកនោះ ក៏បានស្ទុះទៅឃាត់សកម្មភាពដ៏ស្មោគគ្រោគរបស់នាង ។ បុរសនោះអាចត្រូវបានឮនិយាយព្យាយាមលួងលោមស្រី្តឥតមេយាទនេះឲ្យចុះក្រោមវិញ ។ ទោះជាយ៉ាងណា នៅពេលគាត់ពុំអាចបញ្ឈប់សកម្មភាពដ៏អាក្រក់ប្ញករបស់នាងបាន គាត់ក៏សម្រេចចិត្តដើរចេញឆ្ងាយពីនាងទៅ ។

តាមរយៈខ្សែវីដេអូឃ្លីប ស្រ្តីរូបនេះត្រូវបានឃើញអង្គុយនៅលើតុគិតលុយ ។ នាងបានដាក់ពែង១ខាងក្រោម…អីៗនាង ហើយជុះនោមដាក់ហៀរប្រឡូកប្រឡាក់ពេញលើតុតែម្តង ។ នាងបន្ទាប់មក ត្រូវបានឃើញផឹកទឹកនោមខ្លួនឯងយ៉ាងព្រងើយ ៕


ស្ត្រី​ម្នាក់​ឆ្គួតមែនហ្នឹង​! ឡើងទំលើ​តុ​អ្នក​គិតលុយ ស្រាតខោ​ជុះនោម​ដាក់​ពែងឥតកេរ្តិ៍ខ្មាស រួច​យក​ទឹក​នោម​ខ្លួន​ឯង​​ផឹក​​យ៉ាង​​សង្ហារ (VDO)

កិច្ច​ប្រជុំ​សហព័ន្ធ​សហជីព​មិនទាន់​សម្រេច​អំពី​ប្រាក់ខែ​អប្បបរមា​​ឆ្នាំ​២០១៧​ទេ​​​​​​

ស្ត្រី​ម្នាក់​ឆ្គួតមែនហ្នឹង​! ឡើងទំលើ​តុ​អ្នក​គិតលុយ ស្រាតខោ​ជុះនោម​ដាក់​ពែងឥតកេរ្តិ៍ខ្មាស រួច​យក​ទឹក​នោម​ខ្លួន​ឯង​​ផឹក​​យ៉ាង​​សង្ហារ (VDO)

ក្រសួង​ម​ហា​ផ្ទៃ​៖​ពិតជា​មាន​មន្ត្រី​ធ្វើ​លិខិត​ឆ្លងដែន​លួច​លេង​ទូរស័ព្ទ​មែន​ពេល​កំពុង​ធ្វើការ