អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា

សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំនេះគឺត្រូវរៀបចំធ្វើឡើងនៅប្រទេសប្រេស៊ីល ក្នុងទីក្រុងរីយ៉ូ ឌឺ ជេណេរ៉ូ ដោយមានកីឡាកររាប់ម៉ឺននាក់តំណាងប្រទេសជាច្រើនគ្រប់វិញ្ញាសាបានចូលរួម។ នៅក្នុងទិដ្ឋភាពបើកសម្ពោធការប្រកួតកីឡាអូឡាពិករដូវក្តៅដ៏អស្ចារ្យកាលពីព្រឹកមិញនេះ ស្រាប់តែលេចមុខបុរសសង្ហាម្នាក់ធ្វើឱ្យផ្អើលអស់ទាំងអ្នកទស្សនានៅក្នុងកម្មវិធី ក៏ដូចជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញអនឡាញផងដែរ។

អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា

បុរសសង្ហាម្នាក់នោះមិនមែននរណាឆ្ងាយទេ គឺជាអត្តពលិកផ្នែកតៃក្វាន់ដូ តំណាងឱ្យប្រទេសតុងហ្កា (Tonga)ឈ្មោះថា ភីតា តាវហ្វាតូហ្វ័រ (Pita Taufatofua)។ នៅក្នុងពិធីបើកសម្ពោធការប្រកួតព្រឹកមិញ គាត់បានដើរចេញមកយ៉ាងសង្ហាជាមួយនឹងដៃកាន់ទង់ជាតិតំណាងប្រទេស អត់មានពាក់អាវទេ ហើយខ្លួនស្រោចស្រោបដោយប្រេង ធ្វើឱ្យទស្សនិកជនស្រែកហ៊ោគ្រប់គ្នា ទាំងកាមេរ៉ាក៏ប្រឹងចាប់យករូបគាត់ខ្លាំងណាស់ដែរ។ អ្វីដែលពិសេស គាត់មិនត្រឹមតែចេះតៃក្វាន់ដូទេ គាត់ក៏មានអាជីពជាតារាម៉ូដែលល្បីម្នាក់ដែរ។

អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា

ខាងក្រោមនេះគឺជាប្រតិកម្មរបស់អ្នកប្រើប្រាស់ធ្វីតធឺរ ក្រោយពីបានឃើញរូបរាងសង្ហារបស់កម្លោះអត្តពលិកម្នាក់នេះរួចមក៖

អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា

ប្រភព ៖mohameas

  • អត្ត​ពលិក​ប្រទេស​​តុង​​ហ្កា សង្ហា​ពេក ធ្វើ​ឱ្យ​ផ្អើល​អស់​អ្នក​ទស្សនា已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: