ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)

មានវីដេអូ៖ 


(ភ្នំពេញ)៖ កាន់តែល្បីថែមទៀត និងពិភពលោកស្គាល់ កាន់តែច្បាស់ពីការរីកចម្រើន នៃវិស័យកីឡារបស់កម្ពុជា តាមរយៈទូរទស្សន៍កីឡាដ៏ល្បី នៅទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក Fox Sportsដែលផ្សាយជាភាសាអង់គ្លេស ពីប្រវត្តិវីរៈកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នាពេលថ្មីនេះ។

ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)

ទូរទស្សន៍ដែលគ្របដណ្តប់នៃការផ្សាយស្ទើរតែ៥ទ្វីប ជាភាសាអង់គ្លេស ២៤ម៉ោងជារៀងរាល់ថ្ងៃ បានចាក់ផ្សាយ ពីលទ្ធផលជ័យជំនះរបស់កីឡាការិនី វ័យទើបតែ២០ឆ្នាំ កម្ពស់១.៨៣ម៉ែត្រ ស៊ន សៀវម៉ី ក្នុងខណៈដែលនាងហ្វឹកហាត់ ឈ្នះមេដាយនានា នៅលើឆាកអន្តរជាតិ និងទទួលគ្រឿងឥស្សរយសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)

ការលើកយកពីប្រវត្តិរបស់ ស៊ន សៀវម៉ី មកធ្វើការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍របស់គេនេះ ស្របពេលដែល ពិភពលោកកំពុងតែចាប់អារម្មណ៍ទៅ សៀវម៉ី ដែលត្រៀមនឹងប្រកួតប្រជែងយក មេដាយក្នុងកីឡាអូឡាំពិកហ្គេម នៅទី ក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដែលត្រូវជួបកីឡាការិនីជើងខ្លាំង របស់ប្រទេសហូឡង់ Oogink នៅថ្ងៃទី២០ ខែសីហាខាងមុខ ក្រោយពេលនាងឈ្នះមេដាយមេដាយមាស នៃវគ្គជម្រុះ Olympic Games នៅប្រទេសហ្វីលីពីន តាំងពីខែមេសា ឆ្នាំ២០១៦។

ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)

ទូរទស្សន៍វ័យចំណាស់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦មក ក៏បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយនឹង កីឡាការិនី ស៊ន សៀវម៉ី ផងដែរ និងមោទនភាព ចំពោះជាតិកម្ពុជា ដោយនាងបានថ្លែងថា «ខ្ញុំស្អប់មនុស្សប្រុស ដែលវាយដំធ្វើបាបស្រីៗ។ មនុស្សប្រុសដែលខ្ញុំយកធ្វើជាអនាគត គឺបុរសឲ្យតម្លៃខ្ញុំ និងផ្តល់កិត្តិយសឲ្យខ្ញុំ… តែខ្ញុំមិន ទាន់គិតគូរទេ ព្រោះនៅរៀន»។ ជីវិតជួបព្យុះភ្លៀង ភ្លើងឆេះផ្ទះ ហើយឪពុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ជីវភាពតោកយ៉ាក ទម្រាំបានមកដល់ថ្ងៃនេះ។ សូមយុវជនទាំងអស់ខំតស៊ូ មិនត្រូវអស់សង្ឃឹមឡើយ៕

ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)

ប្រភព ៖ freshnewsasia

  • ល្បីពេញសកលលោក ទូរទស្សន៍កីឡា Fox Sports របស់អាមេរិក ផ្សាយពីប្រវត្តិកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី (Video Inside)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: