អាស៊ានរំពឹងថាបញ្ហាសេដ្ឋកិច្ចចិន និងការចាកចេញរបស់អង់គ្លេសនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្លួនធ្លាក់ចុះក្នុងឆ្នាំ២០១៦នេះ

កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ានត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៤,៧ភាគរយកាលពីឆ្នាំមុនដល់៤,៥ភាគ រយនៅក្នុងឆ្នាំ២០១៦នេះដោយសារតែ ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននិងភាពមិន ច្បាស់លាស់ដែលជាប់ទាក់ទងនឹងការបោះឆ្នោតរបស់អង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុបនោះ។

អាស៊ានរំពឹងថាបញ្ហាសេដ្ឋកិច្ចចិន និងការចាកចេញរបស់អង់គ្លេសនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្លួនធ្លាក់ចុះក្នុងឆ្នាំ២០១៦នេះ

រដ្ឋមន្ត្រីសេដ្ឋកិច្ចដែលជួបប្រជុំគ្នានៅ ក្នុងប្រទេសឡាវបាននិយាយរួមគ្នាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំង១០ នឹងងើបឡើងវិញដល់៤,៧ភាគរយនៅឆ្នាំក្រោយ ដោយសារតែការប្រើប្រាស់មាន កម្រិតខ្លាំងនៅក្នុងវិស័យឯកជននិងសាធារណៈ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើងវិញផងដែរ។

តំបន់នេះនឹងរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចចិននិងភាពមិនច្បាស់លាស់ជុំវិញទំនាក់ទំនងថ្មីរវាងអង់គ្លេស នឹងអឺរ៉ុប បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហគមន៍អឺរ៉ុបនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអាស៊ាននៅតែប្តេជ្ញាចិត្តបន្តធ្វើសមាហរណកម្មដដែល។

ពន្ធនាំចូលនៅក្នុងប្រទេសប្រុ៊យណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វុីលីពីន សិង្ហបុរី និង ថៃ ដែលមាន៩៩,២ភាគរយនៃពន្ធគយ ហើយនឹងពន្ធនាំចូលនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលមាន ៩០,៩ភាគរយនៃពន្ធគយត្រូវបានលុបចោល។

ចិនគឺជាដៃគូពាណិជ្ជកម្មខាងក្រៅដ៏ធំ របស់អាស៊ានពោលគឺមានប្រហែលជា១៥ភាគរយនៃពាណិជ្ជកម្មសរុបបន្ទាប់មកគឺ ជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

ប្រទេសទាំងនោះក៏បានបញ្ជាក់ផងដែរថា ពួកគេទំនងជាធ្វើឱ្យមានសុខដុមនីយកម្មចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចទទួលស្គាល់គុណភាពជំនាញរវាងគ្នានឹងគ្នាធ្វើឱ្យ ប្រសើរឡើងចំពោះច្បាប់ពន្ធគយនិងច្បាប់កម្មសិទ្ធិបញ្ញា ហើយនឹងបង្រួមគម្លាតនៃ ការអភិវឌ្ឍរវាងសមាជិកដែលក្រ ដូចជា កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងតំបន់ផ្សេងៗទៀត។

ពួកគេក៏បានយល់ព្រមជំរុញឡើងនូវការប្រាស្រ័យទាក់ទងគ្នាទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូន ការធ្វើឱ្យប្រសើរឡើងនូវ ប្រតិបត្តិការអេឡិចត្រូនិកការធ្វើសមាហរណកម្មផ្នែកឧស្សាហកម្ម និងលើកកម្ពស់ការ ចូលរួមរបស់វិស័យឯកជននៅក្នុងវិស័យសេដ្ឋកិច្ចនេះ។

ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានត្រូវបានគេចាត់ទុកថាជាជំហាន មួយដ៏សំខាន់ដើម្បីឆ្ពោះទៅមុខ។

របាយការណ៍រួមមួយរបស់សភាពាណិជ្ជកម្មសិង្ហបុរី និងសភាពាណិជ្ជកម្មរបស់ អាមេរិកបានបង្ហាញថា ក្រុមហ៊ុនប្រមាណជា ៥៣ភាគរយរបស់ក្រុមហ៊ុនសហរដ្ឋអាមេ រិកបានគិតថា អាស៊ានមានសារសំខាន់ ចំពោះចំណូលពិភពលោក នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។

វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា គឺជាទិសដៅដ៏សំខាន់បំផុតរបស់គម្រោងពង្រីកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិក។

តែទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍នេះបានបង្ហាញថា អំពើពុករលួយ តម្លាភាពនិងអភិបាលកិច្ចល្អនៅតែជាគន្លឹះប្រជែងនៅក្នុងចក្ខុវិស័យរបស់តំបន់នេះ ដដែល ៕ រ័ត្ន

ប្រភព ៖ nokorwatnews

  • អាស៊ានរំពឹងថាបញ្ហាសេដ្ឋកិច្ចចិន និងការចាកចេញរបស់អង់គ្លេសនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្លួនធ្លាក់ចុះក្នុងឆ្នាំ២០១៦នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/06  Category:ជីវិតនិងសង្គម
Tags: