បែក​អស់​ឆ្នាំងដី

បេនឡាន​សល់​ពី​សម័យ​បារាំង​របស់​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ធំ​ទូលាយ​ណាស់​...​មួយ​ឆ្នាំ​កន្លង​នេះ​មាន ស​.​ជ​.​ណ យល់ព្រម​ឱ្យ​ដោះ​ដូរ​...​ដូរ​ពី​ក្រុង​សិរី​សោភ័ណ​ទៅ​វាល​កប់ខ្មោចមួយ​ជិត​វត្ត​អារាម​...​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​បេនឡាន​ចាស់​...​មេក្រុម​ហ៊ុន​ដែល​មានសំណាង​ធំ​បាន​ដោះ​ដូរ​...​កំពុង​«​ស៊យ​»​ធំ​ណាស់​...​ព្រោះ​សម្តេច​តេ​ជោ​លុប​ចោលការ​ដោះ​ដូរ​ទាំងស្រុង​...​។ រត់ការ​អស់​ប៉ុន្មាន​មិនដឹង​ទេ​...​ទៅ​ទារ​លុយ​យក​វិញ​ទៅ​...​បាន​មិន​បាន សង្ឃឹម​ខ្យល់ !

ជំងឺ​រាតត្បាត​នេះ​បាន​ឆ្លង​ចូល​ដោយ​រលូន​មក​ដល់​បេនឡាន​ខេត្តកំពង់ស្ពឺ​...​។ ប្រមាណ​១០​ឆ្នាំ​ហើយ ការ​ដោះ​ដូរ​មាន ស​.​ជ​.​ណ ដែរ​...​មាន​ចំណងទាក់ទង​ជា​ប្រព័ន្ធ​...​យល់ព្រម​ឱ្យ​ថៅកែ​ដោះ​ដូរ​ចាក់​ដី​លុប​បឹង​ពី​បូរាណ​ជាង​ពាក់កណ្តាល​ធ្វើ​បេនឡាន​ថ្មី​...​។ សង់​បេនឡាន​ថ្មី​លើ​ទីវាល​ចាក់​ដី​ដ៏​រហោស្ថាន​កណ្តាល​បឹង​រួចរាល់​...​នាំ​គ្នា​ដេញ​អាជីវករ តាំងពី​អ្នក​លក់ដូរ​...​ដេញ​តាំងពី​ឡាន​តាក់​ស៊ី​គ្រប់​ប្រភេទ​ឱ្យ​ចូល​...​។ ទីបំផុត​អត់​បាន​សម្រេច​ឡើយ​...​។ មាន​ប្រាក់​ទិញ​យក្ស​ប្រើ​រាប់​ឆ្នាំ​...​យក្ស​ក៏​ចាញ់​បារមី​មហាជន​...​បារមី​អាជីវករ​...​ទោះ​យក្ស​ដេញ​ទាត់​ធាក់​បែប​ណា​ក៏​ដោយ​...​នៅ​តែ​ចាញ់​ដដែល​...
ទីបំផុត​យក្ស​ធំ​សម្តេច​តេ​ជោ​សែន ប្រកាស​និរាករណ៍​ចោល​ទាំងស្រុង​...​បេនឡាន​ចាស់​ទុក​ឱ្យ​នៅ​ដដែល​...

ទំនង​ថៅកែ​ដែល​មានសំណាង​ដោះ​ដូរ​...​អត់ខាត​ទេ​...​ពិតមែន​វាស់ដី​បេនឡាន​ចាស់​...​ពុះ​ក្រឡា​លក់​ស្ទើរ​អស់​ក្តី​...​សង​ប្រាក់​គេ​វិញ​ទៅ​រួច​គ្នា​ទៅ​ហើយ​...​មិន​ខាត​ទេ​...​នៅ​សល់​ដី​ផ្ទៃ​បឹង​បេនឡាន​ថ្មី​ធំ​ល្វឹងល្វើយ​ប្រមាណ​ជិត​១០​ហិ​កតា​...​សង់​បូ​រី​វិញ​ក៏​មិន​«​ស៊យ​ធំ​»​ដែរ​...​នៅ​តែ​ចំណេញ​កប់​មេឃ​ដដែល​ទេ​...​។ ចៅហ្វាយខេត្ត​ចាស់​មុន​ៗ​ទេ​ដែល​មាន​«​ហុងស៊ុយ​» ។

កុំ​ភ្លេច​ថា តេ​ជោ​សែន បានប្រកាស​រួច​ហើយ​...​អ្នក​ណា​ចង់សង់​ផ្សារ​...​រក​ដី​ថ្មី​សង់​ខ្លួនឯងទៅ​...​កុំ​សង់​ផ្សារ​ថ្មី​សម្លឹង​ដី​ផ្សារ​ចាស់​...​។ អីចឹង​បេនឡាន​ក៏​មិន​ខុស​ដែរ​...​ចង់រក​ស៊ីសង់​បេនឡាន​...​រក​ដី​ថ្មី​សង់រ​កស៊ី​ទៅ​...​កុំ​លេងល្បែង​សង់​បេនឡាន​ថ្មី​...​ឆី​បេនឡាន​ចាស់​...​ព្រោះ​ហូប​បាយ​ចាន​ដូច​គ្នា​...​សម័យនេះ​អត់​មាន​អ្នក​ហូប​បាយ​ត្រឡោក​ទេ​...​រក​ស៊ីមិន​សុចរិត ។

តើ​នៅ​មាន​ខេត្ត​ណា​ទៀត​ដែលចេះរ​កស៊ីដោះ​ដូរ ? បើរ​កស៊ី​ដោះដូរ​...​មិន​ខុស​ពី​នាំ​គ្នា​ដូរ​យក​ឆ្នាំងដី​ឡើយ​...​ពេល​នេះ​ឆ្នាំងដី​ទាំងឡាយ​បែក​ខ្ទេច​អស់ហើយ​...​ហេ ! ហេ !
             អា​ឡេវ