ប្អូនស្រី​នាង Ruby Lin ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ​?

6 Videos


តាមប្រភពបណ្តាញព័ត៌មានតៃវ៉ាន់បានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍រវាងតារាសម្តែងតៃវ៉ាន់ នាង លីន ស៊ីនរូ ហៅ (Ruby Lin) និងលោក ហ៊ូ ជានហួរ ហៅ (Wallace Huo) នៅកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ ត្រូវបានគេចាត់ទុកថា ជាប្រវត្តិនៃមង្គលការដ៏រ៉ូមែនទិក និង ចំណាយប្រាក់កាសច្រើន ។ ប៉ុន្តែ ២ ថ្ងៃក្រោយមក គឺនៅថ្ងៃទី ២ ខែសីហា ពេលត្រឡប់មកដល់តៃវ៉ាន់ វិញគូស្វាមីភរិយាថ្មីថ្មោងនេះបានរៀបចំពិធីជប់លៀងមួយទៀតដើម្បីជួបជុំមិត្តភក្តិខ្លះ ដែលមិនបានទៅចូលរួមក្នុងពិធីមង្គលការ ។

ប្អូនស្រី​នាង Ruby Lin ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ​?

គួររំលឹកផងដែរថា នៅក្នុងពិធីជប់លៀងនារាត្រីនោះអ្វីដែលធ្វើឲ្យភ្ញៀវចាប់អារម្មណ៍ខ្លាំងជាគេ គឺប្អូនស្រី របស់នាង Ruby ដែលមានឪពុកតែមួយម្តាយទីទៃ គឺនាង លីន អៃវៃ ដែលមានរូបសម្ផស្សស្រស់ស្អាតដោយ មុននេះនាងក៏ធ្លាប់មានបំណងចង់ប្រឡូកចូលក្នុងពិភពសិល្បៈដែរ ។ តែក្រោយមកបោះបង់ចោលវិញ ហើយងាក ទៅបន្តការសិក្សានៅអាមេរិក ។

ប្អូនស្រី​នាង Ruby Lin ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ​?

កាលថ្ងៃរៀបមង្គលការនៅកោះបាលី នាង លីន អៃវៃ ធ្វើជាអ្នកកំដរកូនក្រមុំ ដោយកាលណោះមានអ្នក សាព័ត៌មានជាច្រើនមិនទាន់បានស្គាល់ថា នាងជានរណាឡើយ ហើយគ្រាន់តែស្មានថា នាងគឺជាមិត្តភក្តិរបស់កូន ក្រមុំប៉ុណ្ណោះ ។ ប៉ុន្តែនៅក្នុងរាត្រីជប់លៀងនោះ ដោយនាងបានឡើងច្រៀងចម្រៀងឆ្លើយឆ្លងជាច្រើនបទជាមួយ នឹងតារាចម្រៀងតៃវ៉ាន់ លោក ចូវ ស៊ីងជី ទើបបានមានការភ្ញាក់ផ្អើលថា នាងគឺជាប្អូនស្រីរបស់នាង Ruby ។

ប្អូនស្រី​នាង Ruby Lin ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ​?

នាង Ruby មានអាយុ ៤០ ឆ្នាំ ។ ឯនាង លីន អៃវៃ មានអាយុ ៣១ ឆ្នាំ ។ ពួកគេទាំង ២ នាក់ ពិតមែនតែ ជាបងប្អូនឪពុកតែមួយម្តាយទីទៃក្តី តែពួកគេស្រឡាញ់គ្នាដូចបងប្អូនបង្កើតអ៊ីចឹង ហើយក៏មិនដែលមានរឿង ឈ្លោះប្រកែកគ្នាដែរ ៕

                                                                             គ ឡេង

ប្អូនស្រី​នាង Ruby Lin ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង ​?