កែវ វាសនា រំភើបចិត្ត ដែលមាន​អ្នក Like Page ដល់​ទៅ 200 K

6 Videos


បន្ទាប់ពីរៀបការរួច កែវ វាសនា កាន់តែមានការមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ ក៏ដូចជាការងាររកស៊ីផ្ទាល់ខ្លួន ទោះបីជាមមាញឹកយ៉ាងណាក្តី លោកនៅឆ្លៀតពេលជជែកកំសាន្តឆ្លើយឆ្លងជាមួយអ្នកគាំទ្ររបស់ខ្លួនតាមរយៈបណ្តាញសង្គម ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ចំនួនអ្នកចុះ Like Page របស់ កែវ វាសនា បានកើនឡើងដល់ទៅជាង ពីរសែននាក់ គឺស្មើនិង 200 K ។

កែវ វាសនា រំភើបចិត្ត ដែលមាន​អ្នក Like Page ដល់​ទៅ 200 K

កែវ វាសនា ពិតជាមានការរំភើបចិត្តខ្លាំងណាស់ នៅពេលដែលឃើញចំនួនអ្នកចុះ Like Page របស់លោកកើនឡើង ជារៀងរាល់ថ្ងៃ លោកថែមទាំងនិយាយអរគុណទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរ ។ទោះបីជាចំនួននេះមិនខ្លាំងដូចជាតារាដទៃទៀតក្តី តែ កែវ វាសនា ពិតជាសប្បាយចិត្តនូវអ្វីដែលខ្លួនមានសព្វថ្ងៃនេះ ។ ភាគច្រើនអ្នកដែល គាំទ្រ កែវ វាសនា សុទ្ធសឹងតែជាយុវវ័យ រាល់ពេលដែលលោកចេញសម្តែងតាមកម្មវិធីប្រគុំតន្ត្រីម្តងៗ តែងតែមានអ្នកគាំទ្រទៅតាមដល់ឆាកផ្ទាល់តែម្តង ។

កែវ វាសនា រំភើបចិត្ត ដែលមាន​អ្នក Like Page ដល់​ទៅ 200 K

កែវ វាសនា កាន់តែមមាញឹកនៅក្នុងការងារ ថ្មីៗនេះលោកទើបតែថតបទចម្រៀងថ្មីៗជាច្រើនបទ តម្រូវទៅតាមយុវវ័យសម័យថ្មី នៅពេលឆាប់ៗខាងមុខនេះ ទស្សនិកជននឹងបានឃើញវត្តមានថ្មីរបស់លោកនៅក្នុង MV ជាច្រើនទៀត ៕

អាលីណា

កែវ វាសនា រំភើបចិត្ត ដែលមាន​អ្នក Like Page ដល់​ទៅ 200 K