មើល​សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា ពិតជា​ស្អាត​អស់ទាស់ !

6 Videos


តារាសម្តែង និង ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងកញ្ញា តេង លក្ខិណា បានបង្ហាញរូប សម្រស់រួមគ្នាយ៉ាងស្រស់ស្អាតបំផុតប្រៀបដូចជាកូនភ្លោះយ៉ាងដូច្នោះដែរ នៅពេលដែលតារា ស្រីទាំងពីររូបនេះថតផ្សព្វផ្សាយផលិតផលថែរក្សាស្បែកមួយ ។

បើយោងទៅតាមរូបថតឃើញថា រូបសម្រស់របស់តារាស្រីទាំងពីរដួងនេះពិតជាស្រស់ស្អាត និង លេចធ្លោខ្លាំងណាស់ ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺការតុបតែងខ្លូន ដោយការស្លៀកពាក់ តុបតែងមុខមាត់ និង ម៉ូដសក់ មើលទៅអ្នកទាំងពីរមានរូបរាង និងរូប សម្ផស្សប្រៀបដូចជាយុវតីដែលទើបតែនឹងពេញវ័យយ៉ាងដូច្នេះដែរ ពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ។

មើល​សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា ពិតជា​ស្អាត​អស់ទាស់ !

តារាស្រីទាំងពីរដួងនេះបានឈរថតរូបជាមួយគ្នាប្រកបដោយទឹកមុខញញឹមស្រស់ស្រាយ និង ស្រស់ស្អាតគួរឱ្យទាក់ទាញបំផុត ដែលអ្នកបានឃើញហើយអត់ទ្រាំមិនសរសើរមិនបាន ។

មើល​សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា ពិតជា​ស្អាត​អស់ទាស់ !

បើនិយាយពីការងារសិល្បៈវិញ គឺមុននេះអ្នកទាំងពីមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រហាក់ប្រហែលគ្នាដែរ តែបច្ចុប្បន្នកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែមានប្រជាប្រិយភាពខ្លាំង ឯស្រីស្អាត តេង លក្ខិណា ហាក់ដូចជាស្ងប់ស្ងាត់បន្តិច បន្ទាប់ពីនាងប្តូរអាជីពពីពិធីការិនីមកជាអ្នកចម្រៀងវិញ ។

មើល​សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា ពិតជា​ស្អាត​អស់ទាស់ !

សព្វថ្ងៃគេមិនសូវបានឃើញមុខស្រីស្អាត តេង លក្ខិណា ចេញមុខច្រើននៅក្នុងកម្មវិធី សិល្បៈនោះទេ ផ្ទុយមកវិញស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បានលេចមុខលេចមាត់ច្រើននៅក្នុងសង្គម សិល្បៈ ជាពិសេសគឺការងារជាពិធីការិនីតែម្តង ។

មើល​សម្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង តេង លក្ខិណា ពិតជា​ស្អាត​អស់ទាស់ !

ក្រៅពីនេះគេក៏បានឃើញ ហ៊ិន ច័ន្ទនីរ័ត្ន លេច មុខច្រើននៅក្នុងការសម្តែងផងដែរ ហើយអ្វីដែលកាន់តែធ្វើឱ្យពិធីការិនីរូបនេះលេចមុខច្រើន ទៀតនោះ គឺតាមរយៈការថតផ្សព្វផ្សាយផលិតផលតែម្តង ៕

                                                                                                 យ៉ានុ