​ដោះស្រាយ​បញ្ហា​កន្ទួល​រមាស់​ស្បែក​កុមារ​ក្នុង​រដូវភ្លៀង​

6 Videos


បញ្ហាកន្ទួលរមាស់ស្បែកចំពោះកុមារនៅក្នុងរដូវភ្លៀងច្រើនតែកើតមាន ពីព្រោះស្បែកកុមារតូចៗងាយទទួល រងនូវបញ្ហាស្បែកច្រើនជាងគេ ដូចជាស្បែកឡើងក្រហម រមាស់ បែកញើសច្រើនពេលត្រូវសំណើមញឹកញាប់ ។

បញ្ហាកន្ទួលរមាស់ច្រើនកើតមាននៅត្រង់គន្លាក់ស្បែក លើថ្ងាស ក ដើមទ្រូង និង គ្រលៀន ជាដើម ។ បញ្ហាឡើងកន្ទួលខ្លះ អាចកើតមានតែពី ៣ ទៅ ៤ ថ្ងៃប៉ុណ្ណោះ រួចបាត់ទៅវិញ ប៉ុន្តែបញ្ហាកន្ទួលខ្លះវាមានរយៈពេលយូរ និង ធ្វើអោយកុមារអេះរម៉ាស់ និង ពិបាកជាសះស្បើយទៅវិញ ។

ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកម្តាយអាចជួយការពារកុមារតូចមិនអោយកើតបញ្ហារម៉ាស់បាន ៖

• រក្សាកុមារនៅក្នុងបរិស្ថានមានខ្យល់ចេញចូលគ្រប់គ្រាន់ ។

• ស្លៀកសំលៀកបំពាក់សាច់ក្រណាត់កប្បាស ហើយត្រូវប្តូរខោទឹកនោមអោយបានញឹកញាប់នៅពេលកុមារនោមរួច ។

• កុំប្រើសម្លៀកបំពាក់ប្រភេទសាច់ក្រណាត់ប៉ូលីយ៉េស្ទើរ និងនីឡុង ដែលធ្វើអោយស្បែកហប់ និង ក្តៅ ។

• ត្រូវងូតទឹក សំអាតស្បែកកុមារ រក្សាស្បែកកុមារឱ្យត្រជាក់ ស្អាត និង មានអនាម័យជានិច្ច ។

• រក្សាបរិយាកាសអោយខ្យល់ចេញចូលប៉ះស្បែកកុមារ កុំប្រើកន្សែងរុំ ឫគ្របកុមារញឹកញាប់ពេក ។

• ប្រើឡេលាបស្បែកសម្រាប់កុមារ លាបត្រង់បរិវេនរម៉ាស់

• ប្រសិនបើស្បែករម៉ាស់ និង មិនបាត់ទេនោះ ត្រូវប្រញាប់ទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់ ។

• ត្រូវផ្តល់ទឹកអោយកុមារពិសារអោយបានគ្រប់គ្រាន់ ដើម្បីការពារបញ្ហាកង្វះជាតិទឹក ៕

                                                                                         សុផល