ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ស្លាប់ និង​ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​បាក់ជើង​ម្ខាង​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ដី ១​គ្រឿង​បោះពួយ​ស្ទើរ​ហោះ​បុក​ម៉ូតូ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង​នៅលើ​ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​)

ភ្នំពេញ​៖ ក្មេងស្រី​សិ​ស្សា​សាលា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នឹង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដូច​រន្ទះ បាន​បោះពួយ​ទៅបុក​ម៉ូតូ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ តាម​កំណាត់​ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​) ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្រោយពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្រ​បូ​ច​ជាប់ ហើយដោយ​សារ​ប្រជាពលរដ្ឋ​ទប់​កំហឹង​មិនបាន​បាន​វាយ​តៃកុង​ឡាន​នោះ​ទ្រមខ្លួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រង​ដែល​ស្លាប់​ក្នុង​ហេតុ​ការ​ដ៏​រន្ធត់​នោះ​មានឈ្មោះ ហេន ម៉ា​រី​យ៉ា អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​ដង្កោ ថ្នាក់​ទី​៧ និង​ប្អូនប្រុស​ម្នាក់ទៀត​រងរបួស​ជើង​ខាងស្ដាំ​មានឈ្មោះ ហេន សិរិ​សូ​នី អាយុ​៣​ឆ្នាំ អ្នក​ទាំងពីរ​នាក់ មាន​ទីលំនៅ​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំ​ណែ​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ អៀម សារ៉ាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នក​បើ​រថយន្ដ​ដឹក​ដី ដែល​ស្នាក់នៅ ភូមិ​ទ្រា ៣ សង្កាត់​ស្ទឹង​មា​ជ័យ ខណ្ឌមានជ័យ ហើយ​មាន​ស្រុកកំណើត​នៅ​ភូមិ ចន្ថា​ខ ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា ម៉ូតូ​ម៉ា​កលេត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-0135 ដោយ​ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ត្រូវបាន​រថយន្ដ​ដឹក​ដី​ម៉ាក ដុង​ហ្វេ​ង DONGFENG ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-៧៨៣៥​បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅមក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ហើយ​ធ្វើ​ឲ្យ​ក្មេងស្រី​រងគ្រោះ​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​កិន​ស្លាប់​នៅនឹងកន្លែង​តែម្ដង ចំណែក​ក្មេងប្រុស​បាន​បាក់ជើង​រងរបួស​ធ្ងន់ ត្រូវបាន​អ្នកជិតខាង​ជួយ​អូស​ចេញពី​រថយន្ដ​ទាន់ពេល​ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ ប្រភព​បន្តថា តៃកុង រថយន្ដ​ត្រូវបាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ​។​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង ហើយ​យក រថយន្ដ និង​ម៉ូតូ​ព្រមទាំង​តៃកុង​រថយន្ដ​ទៅ​ចរាចរណ៍​ផ្លូវគោក ក្រុងភ្នំពេញ ៕

KA-06-08-2016-18 KA-06-08-2016-19 KA-06-08-2016-20 KA-06-08-2016-21 KA-06-08-2016-22