យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

6 Videos


សុដន់ជាសរីរាង្គដ៏ទាក់ទាញសម្រាប់សុភាពនារី ទាំងទំហំ រូបរាង ជាពិសេសគឺភាពតឹងណែននេះតែម្តង ។ ដោយការយកចិត្តទុកដាក់ចំពោះមិត្តនារី យើងសូមណែនាំក្បាច់ហាត់យោហ្គា ៦យ៉ាង ដើម្បីពង្រឹងបង្ហាប់ និងបន្តឹងសុដន់មកសភាពណែនមូលក្បំ បង្កើនទំនុកចិត្តលើដងខ្លួនរបស់អ្នកជាថ្មីវិញ ។

១ – ក្បាច់ឈរសន្ធឹងដៃ : ក្បាច់នេះជួយពង្រឹងសរីរាង្គបរិវេណចន្លោះពីកមកពោះ ជួយឱ្យបង្ហាប់ភាពរួញយឺត និង រលាក់នៃសុដន់ ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– អ្នកត្រូវឈរឱ្យត្រង់ខ្លួន ញែកជើងបន្តិច ដាក់ជង្គង់ម្ខាងជាមុំ ៩០ ដឺក្រេ
– ស្របពេលនឹងជ្រែជើងម្ខាងទៀត បន្ទាប់មករួចសន្ធឹងដៃទាំងសងខាងឱ្យស្មើ ងាកមុខទៅម្ខាង (ដូចរូប)
– បន្ទន់ដងខ្លួនទៅម្ខាង ដោយរក្សាដងខ្លួនត្រង់ពើង និងដៃស្របស្មើ
– ព្យាយាមបន្ទន់ជង្គង់ចុះឡើង ៧ ទៅ ១០ ដង ដោយដកដង្ហើមចេញនៅពេលបន្ទន់ជង្គង់ម្តងៗ រួចប្តូរទៅធ្វើម្ខាងទៀត ។

២ – ក្បាច់ត្រីកោណ : ក្បាច់នេះជួយពង្រឹងផ្នែកដើមទ្រូង ត្រង់ឆ្អឹងខ្នង និងសម្រួលចរន្តឈាមរត់។
– អ្នកត្រូវឈរកន្ធែកជើងឆ្ងាយពីគ្នាបន្តិច តម្រង់បាតជើងស្តាំ និងជើងឆ្វេងដូចក្នុងរូប
– ផ្អៀងខ្លួនរហូតដល់ចុងដៃម្ខាងអាចចាប់ចុងជើងម្ខាង ហើយសន្ធឹងដៃម្ខាងទៀតឱ្យត្រង់ឡើងលើ ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– ព្យាយាមរក្សាដងខ្លួន និងខ្នងឱ្យត្រង់ក្នុងឥរិយាបថនេះ ហើយបែរមុខសំលឹងទៅដៃម្ខាង (ដូចរូប) រួចប្តូរមកធ្វើម្ខាងទៀត ។

៣ – ក្បាច់ពស់វែក : ក្បាច់នេះជួយបង្កើនទំហំសួត ពង្រឹងសាច់ដុំពោះ និងរក្សាដងខ្លួនឱ្យត្រង់ ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– ក្បាច់នេះតម្រូវឱ្យអ្នកគេងផ្កាប់មុខរាបលើកម្រាល ដកដង្ហើមចូល រួចព្យាយាមលើកដងខ្លួនខាងលើ ដោយប្រើដៃច្រត់ ។
– ព្យាយាមទប់លំនឹងខ្លួន ទាំងដៃ និងជើង ហើយងើបមុខមើលទៅត្រង់
– ដក់ដង្ហើមចេញយឺតៗ ដោយបន្ទាបខ្លួនមកស្មើកម្រាលវិញ ហើយធ្វើឱ្យបានច្រើនដង
– ព្យាយាមរក្សាលំនឹងខ្លួនឱ្យបានយូរបន្តិច ឬយូរជាងពេលមុន ។

៤ – ក្បាច់ដងធ្នូ : ក្បាច់នេះ ជួយកាត់បន្ថយអាការឈឺខ្នង ព្រោះវាជួយពន្លាតឆ្អឹងខ្នង និង ទាញសុដន់ឱ្យពើង ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– គេងផ្កាប់មុខដោយសង្កត់លើពោះ ដកដង្ហើមចេញ បន្ទន់ជង្គង់លើកឡើងលើទៅក្រោយខ្នង
– ប្រើដៃចាប់កជើង រួចដងដង្ហើមចេញ និង ព្យាយាមទាញខ្លួនឱ្យកោងទៅក្រោយ (ដូចរូប)
– ឥរិយាបថដែលត្រឹមត្រូវគឺត្រគាក និង ដើមទ្រូង នឹងហើបផុតពីកម្រាល ហើយខ្លួនទាំងមូលសង្កត់ទម្ងន់លើពោះតែម្យ៉ាង
– ព្យាយាមរក្សាឥរិយាបថនេះ ៣០ វិនាទី ។

៥ – ក្បាច់កង់ឡាន : ក្បាច់នេះជួយសន្ធឹងពន្លាតផ្នែកទ្រូង ឆ្អឹងខ្នង ក ថែមទាំងជួយបំបាត់អាការចុករោយ និង ឈឺក្បាលបានទៀតផង ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– គេងរាបស្មើ រួចដាក់ជើងឃ្លាតពីគ្នា ស្មើនឹងប្រវែងស្មារ
– ព្យាយាមដាក់ដៃ និងលើកដងខ្លួនឡើង ដូចរូប
– ដងដង្ហើមចេញ ហើយព្យាយាមពើងទ្រូង និង លើកដងខ្លួនឱ្យកោងខ្ពស់តាមដែលអាចធ្វើបាន
– ព្យាយាមដាក់ដៃឱ្យត្រង់ និងរក្សាឥរិយាបថនេះ ៣០ វិនាទី ។

៦ – ក្បាច់សត្វអូដ : ក្បាច់នេះជួយឱ្យទំហំសួតរីក ពង្រឹងបរិវេណចន្លោះក និង ពោះ ។ ក្បាច់នេះជួយបំបាត់ការឈឺខ្នង ។

យោ​ហ្គា ៦ ក្បាច់ ដើម្បី​សុដន់​ពើង​ណែន

– អង្គុយលុតជង្គង់ ដោយដាក់ប្រអប់ជើងបត់ទៅក្រោយ
– ព្យាយាមពត់ខ្លួនទៅក្រោយ ដាក់ដៃឱ្យប៉ះបាតជើង ហើយពើងទ្រូងឡើងលើឱ្យដងខ្លួនកោង
– បត់ក និង ក្បាលទៅក្រោយ (ដូចរូប) ដោយរក្សាឥរិយាបថនេះ ៣០ វិនាទី ៕

                                                                              លក្ខិណា