ការប្រកួត​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្ងៃអាទិត្យ​

6 Videos


កីឡាករដែលត្រៀមធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាថ្ងៃអាទិត្យទី ៧ សីហា ២០១៦ វេលាម៉ោង ៨ ព្រឹកនោះរួមមាន ៖

១ – កីឡាករ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែកត្រូវជួបប្រកួតជាមួយកីឡាករ ប៊ុន សុធា មកពីក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.មក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។

២ – កីឡាករសេក គឹមភាព មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ត្រូវជួបប្រកួតជាមួយកីឡាករ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី ៥ កងទ័ពជើងគោកក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម ។

៣ – កីឡាករកម្ពុជា គង់ សំបូរ មកពីក្លិបកងពលអន្តរាគមន៍លេខ២ត្រូវជួបប្រកួតជាមួយកីឡាករថៃ យ៉ត ភីត ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។

៤ – កីឡាករកម្ពុជា ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយកីឡាករថៃក្វាន់ អេក ក្នុងប្រភេទ ទម្ងន់ ៦២ គីឡូក្រាម ។

៥ – កីឡាករ លឹម តក់ មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបត្រូវជួបប្រកួតជាមួយកីឡាករលីន ប៊ុនធី មកពីក្លិបបុរីរាជសីហ៍មានរិទ្ធិក្នុងប្រភេទ ទម្ងន់ ៥១ គីឡូក្រាម ។

ការប្រកួត​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្ងៃអាទិត្យ​

ចំណែកការប្រកួតនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាថ្ងៃអាទិត្យទី៧សីហា ២០១៦ វេលាម៉ោង ១៣,៣០ ដល់ ១៦,៣០ រសៀលនោះរួមមាន ៖

១ – កីឡាករ ព្រឹម ព្រេម មកពីក្លិបបាគងមានរិទ្ធខេត្តសៀមរាបត្រូវជួបប្រកួតជាមួយកីឡាករ ឈាន រស្មី មកពីក្លិបរាជសីហ៍ខេត្តរតនគិរីក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។

២ – កីឡាករកម្ពុជា ឯម សុធី មកពីក្លិបឫទ្ធីពោធិសែនជ័យ ត្រូវជួបប្រកួតជាមួយកីឡាករថៃ ដែន សាយ៉ាមក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។

៣ – កីឡាករកម្ពុជា សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកត្រូវជួបប្រកួតជាមួយកីឡាករថៃ យ៉ត សាយ៉ាម ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។

៤ – គូដណ្តើមខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ ១ និង លេខ ២ កីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែនខេត្តកណ្តាលត្រូវជួបប្រកួតជាមួយកីឡាករ ផង់ សុភាព មកពីក្លិប រាជសីហ៍ ខេត្តរតនគីរី ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ។

ការប្រកួត​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្ងៃអាទិត្យ​

ការប្រកួតនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាថ្ងៃអាទិត្យទី ៧ សីហា ២០១៦ វេលាម៉ោង ២០ ដល់ ២២,៣០ យប់ រួមមាន ៖

១ – កីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបរាជសីហ៍ខេត្តរតនគីរី ត្រូវជួបប្រកួតប្រដាល់សាកលជាមួយកីឡាករ នូវ ដារ៉ូ មកពីក្លិបនាគរាជមានជ័យក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។

២ – កីឡាករ ធាន ពុធ មកពីក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ត្រូវជួបប្រកួតជាមួយកីឡាករ សេង កំសត់ មកពីក្លិបគីសែមានរិទ្ធអាជ្ញាធរជាតិអាវុធគីមីក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។

៣ – កីឡាករ កំពែងខ្មៅ មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្មត្រូវជួបប្រកួតជាមួយកីឡាករ គឿម សុវណ្ណឌឿត មកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។

៤ – កីឡាករ លស់ យីន មកពីក្លិបសំរែករាចសីហ៍ត្រូវជួបប្រកួតជាមួយកីឡាករ ឆាយ មាស មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងក្នុងប្រភេទ ទម្ងន់ ៦០គីឡូក្រាម ។

៥ – កីឡាករ អាត ដេវីត មកពីក្លិបកុលបុត្រគុនខ្មែរទួលគោកត្រូវជួបប្រកួតជាមួយកីឡាករគង់ វីរៈ មកពីក្លិបសុភានូមានជ័យក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ៕

ដេវីត

ការប្រកួត​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្ងៃអាទិត្យ​

ការប្រកួត​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្ងៃអាទិត្យ​